ឆ្នាំជូត
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបលើកំណាត់ផ្លូវរដិបរដុបច្រើនដូចនេះ បើចង់ធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមានសភាពនឹងធឹងល្អពុំមាន អ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់ជាសន្សឹមៗដូចសព្វមួយដង។ការធ្វើដំណើរទីជិតឆ្ងាយមានភាពសុខដុមទាំងពេលទៅនិងត្រឡប់ មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នានិងចង់ចាញ់ឈ្នះគ្នាមិនស្ទើរដែរ នោះឡើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំគោនាថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពមិនល្អប្រសើរទេគឺជារឿយៗតែងមានបញ្ហាយាយីច្រើន។លោកអ្នកត្រូវអត់ធ្មត់តស៊ូហើយគិតផ្លូវល្អឱ្យបាន ច្រើនជាងនេះទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃ នេះវិញជួបបញ្ហាលំបាកក្នុងការរកប្រាក់ចំណូលបន្តិច ឯប្រាក់កម្រៃទៀតសោតទាល់តែខិតខំខ្លាំងទើបរកប្រាក់ចំណូលចិញ្ចឹមឆ្នាំងបាយទៅរួច។ ការធ្វើដំណើរឆ្ងាយជិតពុំសូវមានសុវត្តិភាពទេគប្បីប្រយ័ត្នប្រយែង ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះទោះប្រកបការងារអ្វីតែងជឿនលឿនគួរសម ហើយធ្វើអ្វីក៏ហុចជាលទ្ធផលគ្រាន់កក់ ក្តៅផងដែរ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះការចេញធ្វើជំនួញមិនថាផ្លូវ គោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយជួបនូវភាពប្រទាំងប្រទើស និងមានរឿង រ៉ាវចូល យាយីផង។ការរស់នៅលោកអ្នកត្រូវប្រើប្រាជ្ញាជាអាវុធជាមួយសត្រូវហើយមិនត្រូវច្រងេងច្រងាងឡើងនិងត្រូវតែចងចាំពាក្យចាស់ថា”ការសន្សំសេចក្តីសុខគឺជាទ្រព្យធន”ទុកជាការល្អប្រពៃបំផុត។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការរីកលូតលាស់ទៅមុខនិងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់បើជាងមុនដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចេះឃ្លាតពីគ្នាខ្លះហើយរកពេលបំពេញកិច្ចការ ងារនិងរៀនសូត្រទើបប្រសើរបំផុត៕
ឆ្នាំរោង
រាសីល្ងជាមធ្យម។ នាពេលនេះដួងរាសីរបស់លោកអ្នកកំពុងស្ថិតនៅក្នុងដួងរាសីមធ្យម ហេតុនេះទោះធ្វើអ្វីក៏តែងមានជោគជ័យផង។នាពេលនេះដែរលោកអ្នកកើតមានបញ្ហាក្នុងដំណើរជីវិតបន្តិចពិសេសការងារជួបរឿងខ្វាយខ្វល់ច្រើនតែយ៉ាងណាក៏មិនជួបព្យុះ ភ្លៀងដែលរហូតស្រាយមិនចេញនោះដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនចាញ់បោកគេ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដំណើរជីវិតមិនល្អប្រសើរដូចនេះបើទោះបីធ្វើអ្វីក៏ដោយតោងមានចិត្តត្រជាក់បើពុំនោះទេនឹងកើតបញ្ហាឬរឿងរាវជម្លោះកើតឡើងពុំខាន។ ក្រៅពីនេះការប្រកបការងារត្រូវមានចិត្តត្រជាក់ ហើយធ្វើមិនដឹងមិនឮចំពោះសម្តីមនុស្សខ្លះទើបសុខស្រួល ខ្លួន។ បើជាអ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមក អាក្រក់វិញបន្តិចដូច្នេះគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់ បោកគេតែម្តង។
រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើនព្រោះម្នាក់ៗយកភាពមានៈដាក់ខ្លួន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ហេតុនេះបើជួបបញ្ហា លំបាកកន្លងមកនឹងមានសញ្ញាខ្លះៗថាបានធូរស្បើយខ្លះវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់គួរសម ហើយបើលោកអ្នកចង់បញ្ចេញទំនិញអ្វីមួយហើយមានការព្យាយាមទំនាក់ទំនងតែងសម្រេចជោគជ័យដូចគាប់បំណង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះលោកអ្នកចង់ធ្វើការជ្រើសរើសគូស្រករតែងជោគជ័យដូចគាប់បំណង៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកសម្រុកការងារតែងងាយឆាប់ចប់និងទទួល ផលលឿនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរដោយសារដួងរាសីល្អប្រសើរ ដូចនេះការប្រកបការងារតូចធំតែងហុចជាផលកម្រៃគ្រាន់ពេញចិត្តជានិច្ច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿននិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារឬបញ្ហាប្រាក់កាសលោកអ្នកនៅអាចដំណើរការទៅមុខដដែលទេ ប៉ុន្តែយ៉ាងណាត្រូវប្រឹងប្រែងបន្តិចទើបគ្មានបញ្ហាចោទ ឡើង។ អ្នកប្រកបរបរ រកស៊ីជួញដូរការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេនិងគ្រោះមុតរបស់ស្រួច។
ចំណែកបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតរឿងពីតូចទៅធំឈានដល់ការបែកបាក់៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដួងរាសីល្អជាមធ្យម ដូចនេះបើលោកអ្នកចង់ប្រកបការ ងារតូច ធំតែងសម្រេចជោគជ័យផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរការទិញចូលលក់ចេញមានសភាពគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។ការធ្វើដំណើរទីជិតឆ្ងាយមានក្រុមមនុស្សចាំជួយយកអាសានិងជ្រោម ជ្រែងជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះការប្រកបការងារឃើញថាមានការចម្រើនលូតលាស់និងហុចផលល្អៗមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានការឆាប់ទាំងផ្អែមល្ហែមនិងឆាប់ទាំងជម្លោះវិវាទ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះបីកើតបញ្ហាអ្វីក៏ដោយត្រូវរក្សាភាពស្ងប់ស្ងាត់ហើយមិន ត្រូវច្រងេងច្រងាងនោះឡើយបើពុំនោះទេអាចនឹងកើតរឿងដូចពាក្យចាស់ថា”យកសាំងជះលើភ្លើង”បន្ថែមជាក់ជាពុំខាន។ការរស់នៅជួបភាពប្រទាំងប្រទើសនិងបញ្ហាច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរទោះជួបបញ្ហាចំណូលបន្តិចក្តីតែយ៉ាងណាការជួញទីជិតឆ្ងាយអាចរកផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់ផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើនដូចនេះត្រូវចេះកាត់បន្ថយជម្លោះវិវាទខ្លះទើបគ្មានរឿងអាក្រក់នាថ្ងៃខាងមុខ ៕