Home ព័ត៌មានអន្តរជាតិ ពួកអាយស៊ីសប្ត...

ពួកអាយស៊ីសប្តេជ្ញាវាយអ៊ីស្រាអែលនិងកម្ទេចផែនការរបស់អាម៉េរិកនៅមជ្ឈិមបូព៌ា

ក្រុមរដ្ឋអ៊ីស្លាមបានប្តេជ្ញានៅក្នុងសារជាសំឡេងមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទទី២៧មករាថា ក្រុមជ្រុលនិយមនេះនឹងចាប់ផ្តើមដំណាក់កាលវាយប្រហារថ្មីមួយដែលនឹងផ្តោតគោលដៅទៅលើអ៊ីស្រាអែលនិងកម្ទេចផែនការរបស់រដ្ឋបាលអាម៉េរិកក្នុងការដោះស្រាយជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលមានអាយុកាលរាប់ទសវត្សរ៍។

ទោះបីជាបានធ្វើការវាយប្រហារដ៏សាហាវនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ក៏ប៉ុន្តែក្រុមរដ្ឋអ៊ីស្លាមកម្រផ្តោតគោលដៅវាយប្រហារទៅលើអ៊ីស្រាអែលណាស់។ សារជាសំឡេងនេះហាក់ដូចជាព្យាយាមទាញយកប្រជាប្រិយភាពរបស់ក្រុមជ្រុលនិយមនេះនៅក្នុងតំបន់ ស្របពេលដែល “កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍របស់ប្រធានាធិបតីដូណាល់ ត្រាំ” ត្រូវគេរំពឹងថានឹងប្រកាសនៅសហរដ្ឋអាម៉េរិកឆាប់ៗនេះ។

ប៉ាឡេស្ទីនមិនត្រូវបានគេឱ្យចូលរួមពិគ្រោះយោបល់លើកិច្ចព្រមព្រៀងនេះទេ ហើយបានច្រានចោលសំណើកិច្ចព្រមព្រៀងរបស់អាម៉េរិកជាមុន។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោកបេនចាមីនណេតាន់យ៉ាហ៊ូបានទៅដល់ទីក្រុងវ៉ាស៊ីនតោនកាលពីយប់ថ្ងៃអាទិត្យដើម្បីប្តេជ្ញាបង្កើតប្រវត្តិសាស្ត្រនៅក្នុងកិច្ចប្រជុំដែលបានគ្រោងទុកជាមួយលោកត្រាំសម្រាប់ការបង្ហាញនូវកិច្ចព្រមព្រៀងនេះ។

អ្នកនាំពាក្យក្រុមអាយស៊ីសលោកអាប៊ូ ហាំហ្សា អាល់គូរ៉ៃស៊ី បានជំរុញក្នុងសារជាសំឡេងរយៈពេល ៣៧ នាទីឱ្យសមាជិកក្រុមជ្រុលនិយមនេះធ្វើការវាយប្រហារលើអ៊ីស្រាអែល។ សារជាសំឡេងនេះត្រូវបានបញ្ចេញដោយប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមអាយស៊ីសឈ្មោះថា al-Furqan។

សារកេណ្ឌកម្លាំងនេះកើតឡើងចំពេលដែលក្រុមអាយស៊ីសបានរងនូវបរាជ័យដ៏ធំក្នុងឆ្នាំកន្លងទៅ រួមទាំងការស្លាប់របស់មេដឹកនាំនិងស្ថាបនិករបស់ខ្លួនគឺ លោកអាប៊ូ បាក អាល់បាកដាឌី ក្នុងការវាយប្រហារដោយដ្រូនអាម៉េរិកនៅភាគពាយព្យនៃប្រទេសស៊ីរី។ នៅខែមីនាឆ្នាំមុនក្រុមជ្រុលនិយមនេះក៏បានបាត់បង់ទឹកដីចុងក្រោយដែលពួកគេបានកាន់កាប់ក្នុងនាមជាផ្នែកមួយនៃអ្វីដែលពួកគេហៅថា រដ្ឋកាលីហ្វេ ដែលបានប្រកាសនៅក្នុងឆ្នាំ ២០១៤ លើផ្នែកជាច្រើននៃប្រទេសអ៊ីរ៉ាក់និងស៊ីរី។

បន្ទាប់ពីមរណភាពរបស់អាល់បាកដាឌី ក្រុមនេះបានប្រកាសនៅចុងខែតុលានូវអ្នកស្នងតំណែងមេដឹកនាំក្រុមអាយស៊ីសថ្មី គឺ លោក អាប៊ូ អ៊ីប្រាហ៊ីម អាល់ហាស៊ីមី អាល់គូរ៉ៃស៊ី៕ ដោយ៖ កញ្ញាដាលីស

លោកអាប៊ូ បាក អាល់បាកដាឌី មេដឹកនាំអាយស៊ីសដែលអាម៉េរិកសម្លាប់នៅស៊ីរី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្តកំពង់ចាមជូនដំណ...

ដោយ:រ៉ាម៉ន/កំពង់ចាម:នៅយប់...

អភិបាលក្រុង​ស៊ូ​វ៉ុ​ន កូរ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

​ដោយៈ រិ​ទ្ធិ​សែន / ពោធិស...

កងទ័ពជើងទឹក បាន​ដឹកបញ្ជូន...

ដោយៈ វណ្ណៈ / ព្រះសីហនុៈ ក...