ក្លិប បាសេឡូណា(Barcelona) បានដាក់សំណើដែលមានតម្លៃ៦៧លានផោន ដើម្បីផ្ទេរខ្សែ ប្រយុទ្ធ វីសាម បេន យ៉េដឌ័រ (Wissam Ben Yedder) ខណៈពួកគេត្រៀមរកកីឡាករមកជំនួស តំណែងរបស់កីឡាករ ល្វីស ស្វារ៉េស (Luis Suarez) ដែលកំពុងមានរបួស។
ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយរូបនេះនឹងខកខានការប្រកួតរហូតដល់៤ខែ បន្ទាប់ពីធ្វើការវះ កាត់ជង្គង់ ហើយក្លិប Barcelona ត្រូវការកម្លាំងជំនួយ ខណៈពួកគេកំពុងប្រជែងជាមួយក្រុម រៀល ម៉ាឌ្រីត ដើម្បីលើកពានក្របខ័ណ្ឌ La Liga ។
ក្លិប Barcelona បានតាមមើលជម្រើសខ្សែប្រយុទ្ធជាច្រើន ប៉ុន្តែតាមព័ត៌មានថា កំពុងព្យាយាមផ្ទេរខ្សែប្រយុទ្ធ ព្យែរ អេមឺរិក អូបាម៉េយ៉ាំង (Pierre Emerick Aubameyang) របស់ក្លិបអាសេណល(Arsenal )និងកីឡាករ ធីម៉ូ វើន័រ (Timo Werner) របស់ក្លិប លៃហ្សិក័Leipzig )។
Barcelona ក៏ចាប់អារម្មណ៍នឹងកីឡាករ ឡូតារ៉ូ ម៉ាទីណេស (Lautaro Martinez) របស់ក្លិប អ៊ីនធ័ មីលេន ផងដែរ ប៉ុន្តែនៅពេលនេះ ពួគគេត្រូវសាកទឹកចិត្តក្លឹប Monaco ក្នុងការផ្ទេរកីឡាករ បេន យ៉េដឌ័រ ។
កីឡាករ បេន យ៉េដឌ័រ បង្ហាញភាពមុតស្រួចរបស់ខ្លួននៅក្របខ័ណ្ឌ Ligue 1 និងរកបាន១៥ គ្រាប់នៅគ្រប់ការប្រកួតឆ្លងកាត់១៨ប្រកួតចុងក្រោយនេះ៕ ប្រែសម្រួល: ពិសិដ្ឋ