Home កីឡា អា​សេណ​ល និង ...

អា​សេណ​ល និង អេ​វឺ​តុ​ន ប្រជែង​គ្នា ដើម្បី​ផ្ទេរ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស របស់​ក្លិប​រៀល ម៉ា​ឌ្រី​ត

​ក្លិប អា​សេណ​ល​(Arsenal) គ្រោង​ប្រជែង​ជាមួយ​ក្លិប​អេ​វឺ​តុ​ន​( Everton) ក្នុងការ​ប្រជែង​ជាមួយ ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid )​ដើម្បី​ផ្ទេរ​ខ្សែបម្រើ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) នេះ​បើតាម​សេចក្តីរាយការណ៍​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។​
​ ​
កីឡាករ​សញ្ជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​ត្រូវបាន​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​កំណត់​តម្លៃ​៣៤​លាន​ផោន ប៉ុន្តែ ស្របពេល​ក្លិប Arsenal មាន​បញ្ហា​ថវិកា​នៅ​ខែ​នេះ​។ ដូច្នេះ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ទំនងជា ជម្រើស​ដ៏​ស័ក្តិសម​បំផុត​។​
​ ​
លោក មី​គែល អា​តេ​តា (Mikel Arteta) ចង់​បន្ថែម​សមាជិក​ដែលមាន​គុណភាព​ម្នាក់ ដូចជា កីឡាករ រ៉ូ​ឌ្រី​ហ្គេ​ស ក្នុង​ក្រុម​របស់លោក​នៅ​ខែ​នេះ​។​
​ ​
ទោះបីជា​យ៉ាងណា​លោក អា​តេ​តា ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) គ្រូបង្វឹក អេ​វឺ​តុ​ន​(Everton) ដែល​ធ្លាប់ធ្វើ​ការងារ​ជាមួយ​កីឡាករ​វ័យ​២៨​ឆ្នាំ រូបនេះ អំឡុងពេល​លោក​ធ្វើការ​ងារ​នៅ​ក្លិប Real Madrid និង​ក្លិប​បៃ​យឺន ម៉ូ​និ​ច​( Bayern Munich) ។​
​ ​
ចាប់តាំងពី​វិលត្រឡប់​ពី​ការលេង​ខ្ចី​ជើង​នៅ​ក្របខ័ណ្ឌ Bundesliga រ៉ូ​ឌ្រី​ហ្គេ​ស ពិបាក​ក្នុងការស្វែងរក​ឱកាស​លេង​ក្នុង​ក្រុម​របស់លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ។​
​ ​ ​
រ៉ូ​ឌ្រី​ហ្គេ​ស បានបង្ហាញ​មុខ​៩​លើក​នៅ​ដើមរដូវ​កាល​នេះ មុនពេល​មាន​របួស​ជង្គង់​កាលពី ដំណាច់​ខែតុលា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សែ​ល​កាត​ដាក់ឱ្យ​ដំណើរការ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​: ...

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុ...

ដោយៈ ជា សីហៈ/ភ្នំពេញៈ សម្...

ប្រធាន​វិទ្យាស្ថាន​ចក្ខុវ...

​ដោយៈ​សុផល​/​ភ្នំពេញ​៖លោក...

អភិបាលស្រុក​ចន្ទ្រា ពិនិត...

ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ ដ...