ដោយ: ចាន់តូ / ភ្នំពេញ: បុរសម្នាក់បានស្លាប់ បន្ទាប់ពីជិះម៉ូតូយ៉ាងលឿនទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ ខៀវ បូរាវិន អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅ CAMBODIA AIRPORTS រស់នៅខាងក្រោយមន្ទីពេទ្យរុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជិះម៉ូតូម៉ាកPCX ពណ៌ស លាយក្រហម ពាក់ផ្លាកលេខភ្នំពេញ1HT.1265 ជិះតែម្នាក់ឯងដួលបោកក្បាលស្លាប់ភ្លាម។

ប្រភពបានឲ្យដឹងថា ដំបូងឡើយគេឃើញបុរសម្នាក់បានបើកម៉ូតូយ៉ាងលឿនតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើត ខណ:មកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃទៅប៉ះរបាំងថ្មពុះចែក ទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកម៉ូតូរអិលខ្ទាតចម្ងាយប្រមាណ១០០ម៉ែត្រទៅដល់មុខហាងលក់រថយន្ត ម៉ាស្តា បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ច បានយកទូរស័ព្ទ ជនរងគ្រោះទំនាក់ទំនងទៅសាច់ញាតិឲ្យមកដល់កន្លែងកើតហេតុយំស្រែកយ៉ាងខ្លាំងសោកស្តាយដល់ជនរងគ្រោះដែលបានស្លាប់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់ហើយវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំប្រគល់ឲ្យនៅពេលក្រោយ។ ចំណែកសាកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅវត្តទួលទំពូងធ្វើបុណ្យតាមប្រពៃណី៕ ល/Ha