Home កីឡា ប៉ា​ប្លូ ម៉ា​...

ប៉ា​ប្លូ ម៉ា​រី គ្រោង​ពិនិត្យ​សុខភាព​នៅ​ក្លិប អា​សេណ​ល នៅ​ចុង​សប្តាហ៍​នេះ​

​ខ្សែការពារ ប៉ា​ប្លូ ម៉ា​រី (Pablo Mari) របស់​ក្លឹប Flamengo នឹង​ពិនិត្យ​សុខភាព​នៅ​ក្លិប អា​សេណ​ល (Arsenal) នៅ​ចុង​សប្តាហ៍​នេះ បន្ទាប់​មកដល់​អាកាសយានដ្ឋាន Hearthrow Airport ជាមួយ​ប្រធាន​បច្ចេកទេស​លោក អេ​ឌូ (Edu) របស់​ក្លឹប Arsenal ។​
​ ​
ម៉ា​រី វ័យ​២៦​ឆ្នាំ​គ្រោង​សម្រេច​កិច្ចព្រមព្រៀង​ខ្ចី​ជើង​រហូតដល់​ដំណាច់​រដូវ​កាល​នេះ ស្របពេលសង្ឃឹមថា នឹងមាន​កិច្ចព្រមព្រៀង​ផ្ទេរ​អចិន្ត្រៃយ៍​នៅ​រដូវក្តៅ​នេះ​។​
​ ​
ខ្សែការពារ​កណ្តាល​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​លោក មី​គែល អា​តេ​តា (Mikel Arteta) តាំងពី​ពេល​ដែ​លោ​កនៅ​ធ្វើ​ការងារ​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ក្នុងឋានៈ​ជា​ជំនួយការ​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា អស់​រយៈពេល​បី​ឆ្នាំ​មកម្ល៉េះ​។​
​ ​
ទោះបីជា​យ៉ាងណា កីឡាករ​រូបនេះ​មិន​ធ្លាប់​លេង​ក្នុង​ឈុត​ធំ​សម្រាប់​ក្រុម​ស៊ី​ធី​នៅឡើយ​ទេ ខណៈ​កីឡាករ​រូបនេះ​ចាប់ផ្តើម​លេង​ខ្ចី​ជើង​នៅ​ក្លិប Girona ក្លិប NAC Breda និង​ក្លិប Deportivo La Coruna មុនពេល​មក​ចូលរួម​ជាមួយ​ក្លឹប Flamengo កិច្ចសន្យា​លេង​១​ឆ្នាំ​កាលពី​ខែកក្កដា​។​
​ ​
​ម៉ា​រី បង្ហាញមុខ​៣០​លើក​សម្រាប់​ក្លឹប​ប្រេ​ស៊ី​ល​មួយ​នេះ កាលពី​រដូវ​កាល​ឆ្នាំ​២០១៩ ហើយ គឺជា​ផ្នែក​សំខាន់​នៅ​តំបន់​ការពារ​ដែល​រារាំង​ក្រុម Liverpool បាន​រហូតដល់​៩០​នាទី អំឡុងការប្រកួត​ដណ្តើមពាន Club World Cup វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ទីបំផុត​បានឈ្នះ ១-០ នៅ​ម៉ោង​បន្ថែម​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ប៉ា​ប្លូ ម៉ា​រី (Pablo Mari)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឆក់​បានសម្រេច​ហើយ តែ​រត់​...

ដោយ​: គ្រញូង / បាត់ដំបង​:...

មួយ​ថ្ងៃ​ឆ្លង​ជាង​២២​ម៉ឺន...

​ប្រែ​សម្រួលៈ វាសនា​/​វ៉ា...

យុវជន​ម្នាក់ បើក​ម៉ូតូ មក...

ដោយៈ សុខ​សុ​ភ័​ណ្ឌ​/កំពង់...

អ្នកជំងឺ​កូវី​ដ​១៩​សញ្ជាត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...