មន្ទីរបញ្ចកោណបានបញ្ជាក់កាលពីថ្ងៃចន្ទទី២៧មករាថាយន្តហោះយោធាអាម៉េរិកមួយគ្រឿងបានធ្លាក់នៅតំបន់ភ្នំនៅភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថានជាកន្លែងដែលមានវត្តមានក្រុមតាលីបង់។ប៉ុន្តែមន្ទីរបញ្ចកោណ បានច្រានចោលព័ត៌មានដែលថា វាត្រូវបានបាញ់ទម្លាក់។
អ្នកនាំពាក្យកងទ័ពអាម៉េរិកនៅអាហ្វហ្គានីស្ថាន លោកសុននី ឡេកហ្គេតបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្ដហោះនេះគឺជាយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិក E-11A ដែលជាប្រភេទយន្តហោះសម្រាប់ការប្រើប្រាស់របស់យោធាក្នុងតំបន់នោះ។
លោកបាននិយាយថា “ខណៈពេលដែលមូលហេតុនៃការធ្លាក់ យន្តហោះនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនោះ មិនមានសញ្ញាណាមួយបង្ហាញថាការធ្លាក់នេះបណ្តាលមកពីការបាញ់របស់សត្រូវទេ” ។
លោកមិនបានផ្តល់ព័ត៌មានអំពីការស្លាប់និងរបួសក្នុងការធ្លាក់យន្តហោះនោះទេ។
កាលពីពេលមុននេះអ្នកនាំពាក្យតាលីបង់បាននិយាយថាយន្ដហោះនេះបានធ្លាក់ហើយគ្មានអ្នកនៅរស់ទេប៉ុន្តែសេចក្តីថ្លែងការណ៍មួយផ្សេងទៀតរបស់ក្រុមឧទ្ទាមនេះបាននិយាយថាពួកគេបានបាញ់ទម្លាក់យន្តហោះនេះ។
អ្នកនាំពាក្យតាលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះមួយគ្រឿងរបស់អាមេរិកបានធ្លាក់នៅខេត្ត Ghazniដោយបន្ថែមថា សមាជិកអាកាសយានិកនៅលើយន្តហោះនោះ បានស្លាប់ទាំងអស់៕ប្រែសម្រួល៖សុខា/sn
យន្តហោះទម្លាក់គ្រាប់បែក E-11A បានធ្លាក់នៅតំបន់សាដូហ្សៃ ជិតក្រុងហ្សាន់ហ្ស៊ី ក្នុងខេត្តហ្កាសនី