Home ព័ត៌មានជាតិ សង្គម ជំរុញ​ឲ្យ​សមា...

ជំរុញ​ឲ្យ​សមាសភាព​ថ្មី នៃ​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ផ្តល់​សេវា​ជួយសង្គ្រោះ​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ បាន​ជំរុញ​ឲ្យ​បុគ្គល​នៃ​សមាសភាព​ថ្មី​មាន​ប្រធាន អនុប្រធាន និង​កិត្តិយស អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយចេក​មាន​ចំនួន​១៧​រូប ខិតខំ​ដោយ​ឥត​សំចៃ​កម្លាំង ដើម្បី​ផ្តល់​សេវា​មនុស្សធម៌​ដល់​មុខសញ្ញា​។​

​លោក លី សារី អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​បាន​ថ្លែងអំណរគុណ និង កោតសរសើរ ចំពោះ​អស់លោក​លោកស្រី ក្រុម​ប្រតិបត្តិការ​សាខា​អនុសាខា​កាកបាទក្រហម សមាជិក​សមាជិកា ក្រុម​យុ​វជ អ្នកស្ម័័គ្រចិត្ត ដែល​កន្លងមក​បាន​យកចិត្តទុកដាក់ និង​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត បំពេញ​បេសកម្ម របស់ខ្លួន​។​

​លោក​បន្តថា ប៉ុន្តែ​ឥឡូវ​ទៅទៀត ក្រោយ​ការទទួលស្គាល់​ជា​សមាសភាព​ថ្មី លោក​បាន​ជម្រុញ​អោយ​គ្រប់គ្នា​ខិតខំ​ធ្វើ​ការងារ​មនុស្យ​ធម៌​និង ស្ម័គ្រចិត្ត​នេះ​អោយ​សកម្ម​ថែមទៀត​ដើម្បី​សម្រេច​គោលដៅ​គឺ​ផ្តល់​ដេ​វាស​ង្គ្រោះ ដោះស្រាយ​ដល់​មុខសញ្ញា​រងគ្រោះ​និង​ងាយ​រងគ្រោះ ។​

​ចុងក្រោយ​លោក​លី សារី ក៏បាន​ផ្តាំផ្ញើ​ដល់​សមាសភាព​អនុសាខា ព្រមទាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត​ទាំងអស់ ត្រូវមាន​ការយល់ដឹង និង​គោរព​គោលការណ៍​គ្រឹះ​ទាំង ៧ របស់​ចលនា​កាកបាទក្រហម គឺ ភាព​មនុស្សធម៌ ភាពមិនលំអៀង អ​ព្យា​ក្រឹត្យ​ភាព ឯករាជ្យភាព សេវាកម្ម​ស្ម័គ្រចិត្ត និង​សកល​ភាព៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...