លំពែង គឺជាសរីរាង្គក្រពេញដែលមានរាងវែងហើយសំប៉ែតដែលស្ថិតនៅពីក្រោយក្រពះ នៅផ្នែកខាងលើនៃពោះ។
លំពែង មាននាទីផលិតអង់ស៊ីមដែលជួយដល់ការរំលាយអាហារ និងពពួកអ័ម៉ូនដែលជួយ គ្រប់គ្រងកម្រិតជាតិស្ករ (គ្លុយកូស)នៅក្នុងរាងកាយ។
ជំងឺរលាកលំពែងស្រួចស្រាវ មានន័យថារោគសញ្ញាបានលេចឡើងភ្លាម និងមានរយៈពេលខ្លី។
ចំណែកឯជំងឺរលាកលំពែងរ៉ាំរ៉ៃគឺ ជាជំងឺរលាកលំពែងដែលបានកើតឡើងក្នុងរយៈពេល ច្រើនឆ្នាំ។ ករណីស្រាលនៃជំងឺរលាកលំពែងអាចនឹងបាត់ទៅវិញដោយគ្មានការព្យាបាល ប៉ុន្តែករណីធ្ងន់ធ្ងរអាចបណ្តាលឲ្យមានផលវិបាកដែលអាចគំរាមកំហែងដល់អាយុជីវិតអ្នក។
រោគសញ្ញានៃជំងឺរលាកលំពែងអាចប្រែប្រួលដោយអាស្រ័យលើប្រភេទរបស់វា។
រោគសញ្ញានៃជំងឺរលាកលំពែងស្រួចស្រាវរួមមាន ៖
– ឈឺពោះផ្នែកខាងលើ
– ឈឺពោះដែលចាក់ទៅខ្នង
– ឈឺពោះដែលកាន់តែអាក្រក់បន្ទាប់ពីបរិភោគអាហារ
– ចង្អោរ
– ក្អួត
– ឈឺនៅពេលដែលប៉ះនៅលើពោះ។
– រោគសញ្ញានៃជំងឺរលាកលំពែងរ៉ាំរ៉ៃរួមមាន:
– ឈឺពោះនៅផ្នែកខាងលើ
– ស្រកទម្ងន់
– មានក្លិនខ្លាញ់នៅក្នុងលាមក៕ ដោយៈ health.com.kh