ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចម្ងល់នៃសំណួរខាងលើនេះ។ តើមានអ្វីខ្លះទៅ?
តាមពិតទៅ ក្នុងដំណាក់កាលអ្នកម្តាយផ្តាសាយអត្រានៃការចម្លងជំងឺផ្តាសាយនេះដល់កូន គឺខ្ពស់ស្រាប់ហើយ។ បើទោះបីជាអ្នកម្តាយមិនបំបៅទឹកដោះដល់កូនក៏កូនអាចឆ្លងពីអ្នក បានដែរ ព្រោះនៅជិតអ្នកច្រើន។ ដូចនេះ អ្នកម្តាយអាចបំបៅទឹកដោះដល់កូនព្រោះក្នុងទឹក ដោះនេះ អាចមានសារធាតុដែលជួយបង្កើនប្រព័ន្ធការពាររាងកាយកូនបានរឹងមាំដោយអាច ប្រឆាំងនឹងមេរោគផ្តាសាយបាន។ ប៉ុន្តែប្រសិនជាអ្នកម្តាយផ្តាសាយ ហើយមានក្តៅខ្លួន គួរតែបញ្ឈប់ឲ្យកូនបៅចំនួនពី១ទៅ២ថ្ងៃ ហើយបូមទឹកដោះនោះចេញ ទើបក្រោយពេលកូន បៅរួច មិនចម្លងដល់កូន។ ជាពិសេស អ្នកម្តាយគួរតែញ៉ាំទឹកឲ្យបានច្រើនព្រមទាំងពិសារ អាហារដែលងាយស្រួលរំលាយ និងសម្រាកឲ្យបានច្រើន ទើបជំងឺឆាប់ជាសះស្បើយវិញ៕ ដោយៈ health.com.kh