ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលបានកសាងជំរំតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ាក់ឡើងវិញកាលពីថ្ងៃចន្ទទី២៧មករាខណៈដែលប្រទេសជាង១០បានថ្កោលទោសចំពោះប្រតិកម្មដ៏ឃោរឃៅដោយកងកម្លាំងសន្តិសុខដែលកំពុងព្យាយាមបញ្ឈប់យុទ្ធនាការស៊ីវិលនេះ។
ការដាក់សម្ពាធជាថ្មីទៅលើរដ្ឋាភិបាលអ៊ីរ៉ាក់បានកើតឡើងមួយថ្ងៃបន្ទាប់ពីគ្រាប់រ៉ុក្កែតគ្រាប់ត្រូវបានវាយប្រហារទៅលើស្ថានទូតអាម៉េរិកនៅទីក្រុងបាដាតដោយបានធ្វើឱ្យ មនុស្សម្នាក់រងរបួសនិងធ្វើឱ្យកើនឡើងស្ថានភាពគ្រោះថ្នាក់បន្ទាប់ពីមានការអំពាវនាវជាច្រើនសប្តាហ៍អោយអាម៉េរិកដកចេញ។
រដ្ឋមន្ត្រីក្រសួងការបរទេសសអាម៉េរិក លោក ម៉ៃ ផមផេវ បាននិយាយកាលពីថ្ងៃចន្ទនៅលើបណ្តាញទំនាក់ទំងសង្គម Twitter ថារដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ាក់ត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីការពារទីតាំងការទូតរបស់យើង តាមច្បាប់អន្តរជាតិ”។
ការវាយប្រហារលើស្ថានទូតនេះបានបង្កឱ្យមានការភ័យខ្លាចជាថ្មីថាអ៊ីរ៉ាក់អាចនឹងធ្លាក់ទៅក្នុងជម្លោះប្រដាប់អាវុធមួយទៀតនៅពេលដែលរដ្ឋធានីនិងតំបន់ភាគខាងត្បូងរបស់ខ្លួនដែលក្រុមនិកាយស៊ីអ៊ីតរស់នៅច្រើននោះ ត្រូវបានរង្គោះរង្គើដោយចលនាតស៊ូដ៏ខ្លាំងក្លារបស់ពួកអ្នកស្រុកក្នុងតំបន់របស់ប្រទេសនេះនៅក្នុងរយៈពេលប៉ុន្មាទសវត្សរ៍ចុងក្រោយនេះ។
បាតុកម្មដែលដឹកនាំដោយយុវជន បានផ្ទុះឡើងកាលពីថ្ងៃទី ១ខែតុលា ដើម្បីប្រឆាំងអំពើពុករលួយ ភាពគ្មានការងារធ្វើនិង សេវាកម្មសង្គមអន់ថយប៉ុន្តែការតវ៉ានេះ បានជួបនឹងអំពើហិង្សា ដែលចាប់តាំងពីពេលនោះ បានបណ្តាលឱ្យស្លាប់មនុស្សជិត៤៨០ នាក់ដែលភាគច្រើនជាអ្នកតវ៉ា៕ដោយ៖សុខា/sn
ក្រុមអ្នកតវ៉ាអ៊ីរ៉ាក់ បានធ្វើការតវ៉ានៅតាមផ្លូវចាប់តាំងពីខែតុលាដើម្បីប្រឆាំងអំពើពុករលួយនិងការខ្វះការងារធ្វើ