Home ព័ត៌មានជាតិ សេដ្ឋកិច្ច ថៃ​នឹង​រៀបចំ​...

ថៃ​នឹង​រៀបចំ​”​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន​២០២០”​ពីថ្ងៃ​ទី​៦​-​៩​កុម្ភៈ​-២០២០

ដោយៈ​សុផល​/​ភ្នំពេញ​៖​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​នឹង​រៀបចំ​ធ្វើ​”​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន ២០២០”​នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០២០​ពី​ម៉ោង​៩​ព្រឹក​ដល់​ម៉ោង​៩​យប់​ដែលជា​ពិព័រណ៍​ដាក់​បង្ហាញ​ទំនិញ​ម៉ាក​ល្បីៗ​របស់​ប្រទេស​ថៃ​។​

​លោក​,​លោកស្រី​អាច​ជ្រើសរើស​ទិញ​ទំនិញ​ថៃ​ជាច្រើន​ប្រភេទ​ក្នុងតម្លៃ​ពិសេស​ជាង​តម្លៃ​លក់​នៅលើ​ទីផ្សារ​។​ជាពិសេស​នៅក្នុង​ពិព័រណ៍​នេះ​បានជ្រើសរើស​យក​ទំនិញ​ថៃ​ម៉ាក​ល្បីៗ​ដែលជា​ប្រភេទ​ទំនិញ​ថ្មី​មក​ដាក់​បង្ហាញ​និង​រក​តំណាង​ចែកចាយ​នៅ​កម្ពុជា​។​ក្នុងអំឡុងពេល​រៀបចំ​ពិព័រណ៍​នេះ​នឹងមាន​រៀបចំ​ការប្រគុំ​តន្ដ្រី​ដ៏​ធំ​ដែលមាន​តារាចម្រៀង និង​តារា​កំប្លែង​ល្បីៗ សម្ដែង​ជូន​ទស្សនា​រៀងរាល់​យប់ ចាប់ពី​ម៉ោង ៧​យប់​ដល់​ម៉ោង​៩​យប់​។​

​សូម​អញ្ជើញ​មក​ទស្សនា​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ថប់​ថៃ​ប្រេន​២០២០!​ក្រសួងពាណិជ្ជកម្ម​ជូន​ដំណឹង​ដល់​ពាណិជ្ជករ​អាជីវករ​ចង់​នាំ​ផលិតផល​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ឆ្នាំ​២០២០​នេះ​អាចទាក់ទង​ក្រសួង​ចាប់ពីពេលនេះ​តទៅ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...