យន្តហោះអ៊ីរ៉ង់មួយគ្រឿងដែលដឹកអ្នកដំណើរ១៥០នាក់ បានរអិលចេញពីផ្លូវចុះចតហើយបានជ្រុលចូលផ្លូវរថយន្តមួយដែលនៅជិតអាកាសយានដ្ឋាននោះ នៅទីក្រុងម៉ាសាស ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទទី២៧មករា តែសំណាងណាស់មិនមានអ្នកដំណើរណាម្នាក់រងរបួសទេ។
មិនមានរបាយការណ៍អំពីការរងរបួសធ្ងន់ធ្ងរទេបន្ទាប់ពីយន្ដហោះនេះ ទំនងជាមានបញ្ហាប្រព័ន្ធកង់ចុះចតនៃយន្តហោះនេះ ដែលនាំឱ្យវាចុះចតយ៉ាងលំបាកនោះ។ក្រុមមន្ត្រីអាកាសយានដ្ឋាន បាននិយាយថា អ្នកដំណើរទាំងអស់ ត្រូវបានយកចេញដោយសុវត្ថិភាព ពីយន្តហោះនោះ។
រូបភាពពីកន្លែងកើតហេតុនេះ បានបង្ហាញយន្ដហោះនេះបានជាប់គាំងមិនទៅមុខទៀត ដោយមិនបានជ្រុលទៅបុកចូលតំបន់ដែលមានមនុស្សរស់នៅច្រើននៅក្បែរនោះទេ។
ឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលអ៊ីរ៉ង់កំពុងបន្តដោះស្រាយបន្ទាប់ពីការធ្លាក់យន្ដហោះដឹកអ្នកដំណើរអ៊ុយក្រែនដែលត្រូវបានយោធាអ៊ីរ៉ង់បាញ់ទម្លាក់កាលពីពេលថ្មីៗនេះ៕ប្រែសម្រួល៖សុខា/sn
របាយការណ៍សារព័ត៌មានខ្លះនិយាយថា យន្តហោះជាប់កង់នៅពេលចុះចត