អ្នកជំនាញ ៖ រយៈពេលមួយសប្តាហ៍គឺគ្រប់គ្រាន់សម្រាប់ឱ្យអ្នកជំងឺកូរ៉ូណាកម្រិតស្រាលជាសះស្បើយវិញ

423
ចែករម្លែក

អ្នកជំនាញនៃគណៈកម្មការសុខភាពជាតិចិន (NHC) បាននិយាយនៅថ្ងៃអង្គារទី ២៨ មករាថា រយៈពេលមួយសប្តាហ៍គឺគ្រប់គ្រាន់សម្រាប់ការជាសះស្បើយពីរោគសញ្ញានៃជំងឺរលាកសួតកម្រិតស្រាល។

ការអះអាងនេះត្រូវបានធ្វើឡើងដោយលោក លី ស៊ីងវ៉ាង (Li Xingwang) នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង កន្លែងដែលលោកក៏និយាយផងដែរថា រោគសញ្ញានៃវីរុសកូរ៉ូណាកម្រិតស្រាលមិនតំណាងឱ្យជំងឺរលាកសួតទេប៉ុន្តែគ្រាន់តែជាគ្រុនក្តៅបន្តិចបន្តួចប៉ុណ្ណោះ។

ដោយឡែក លោក ចៀវ យ៉ាហ៊ុយ នៃការិយាល័យរដ្ឋបាលវេជ្ជសាស្ត្រនៅ NHC បាននិយាយថា ការលំបាកដែលអ្នកជំងឺជួបប្រទះក្នុងការស្វែងរកគ្រែដេកនៅមន្ទីរពេទ្យសម្រាប់ការព្យាបាលវីរុសកូរ៉ូណាត្រូវបានសម្រាលហើយ ប៉ុន្តែឈុតការពារវីរុសនៅតែខ្វះខាត៕ ដោយ៖ កញ្ញាដាលីស

អ្នកជំនាញចិនអះអាងថាវីរុសកូរ៉ូណាកម្រិតសម្រាលមិនតំណាងឱ្យជំងឺរលាកសួតទេ និងអាចជាសះស្បើយវិញក្នុងមួយសប្តាហ៍

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ