ដោយ៖កាំពី/ក្រចេះ៖កម្លាំងនគរបាលស្រុកសំបូរបានឃាត់ខ្លួនយុវជនចំនួន២នាក់ក្រោយពីយុវជនទាំងពីរនេះបានបង្កហឹង្សាវាយគ្នាទៅវិញទៅមកក្នុងកម្មវិធីឡើងផ្ទះនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះកាលពីវេលាម៉ោងជិត១០យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។
មន្ត្រីនគរបាលមូលដ្ឋានស្រុកសំបូរបានឱ្យដឹងថាករណីហឹង្សាសារនេះបានកើតឡើងនៅកម្មវិធីឡើងផ្ទះឈ្មោះភុង គឹមហេង និងប្រពន្ធឈ្មោះ ទួន ស្រីកែវ នៅភូមិឃុំកើតហេតុខាងលើ។ដោយឈ្មោះ ចាន់នផារិត ភេទប្រុស អាយុ ២២ឆ្នាំ និងឈ្មោះ ឈោះ ឈួន គឹមហេង ភេទប្រុស អាយុ ២៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិសណ្ដាន់ឃុំសណ្ដាន់ស្រុកសំបូរជាមួយគ្នា។អ្នកទាំងពីរបានវាយគ្នាទៅវិញទៅមក បង្កឱ្យមានចលាចលនៅក្នុងកម្មវិធី និងមានរបួសទាំងសង្ខាង។
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ថាក្រោយពីទទួលព័ត៌មានបង្កហឹង្សានេះកម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលសណ្ដាន់បានចុះទៅអន្តរាគមនិងឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់មកអធិការដ្ឋាននគរបាលស្រុកសំបូរដើម្បីចាត់ការតាមនីតិវិធីច្បាប់៕S/


រូបថតយុវជន២នាក់បង្កហឹង្សាក្នុងកម្មវិធីឡើងផ្ទះនៅស្រុកសំបូរ
