ប្រទះឃើញកម្មករសំណង់ម្នាក់​ចង​​ករស្លាប់ជាប់នឹងដែកនៅជញ្ជាំង​សំណង់ការរដ្ឋាន

ដោយៈចាន់តូ/ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញចងករស្លាប់នៅជាប់នឹងដែកដោតជាប់ធ្នឹមសំណងការដ្ឋានមួយកន្លែងបង្កអោយមានការភ្ញាក់ផ្អើលទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៨នឹ២០នាទី ថ្ងៃទី២៨ខែមករាឆ្នាំ២០២០ ស្ថិតនៅចំណុចខាងក្រោយអាគារ សំណង់ការដ្ឋាន នៅសួនវឌ្ឍនៈ២ ភូមិ ទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ពឿន ប៉ៃ ភេទប្រុសអាយុ ២៨ ឆ្នាំ ស្រុកកំណើត ភូមិ ជីមាស ឃុំសាគ្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមសម្ដីឪពុកជនរងគ្រោះឈ្មោះ ប៉េង ពឿន បានរៀបរាប់ឲ្យដឹងថា កាពីម្សិលមិញរូបគាត់កូន និងប្អូនថ្លៃគ្នា៣នាក់បានចាកចេញពីស្រុកកំណើតមករកកាងារសំណង់ធ្វើនៅក្នុងសួនវឌ្ឍនៈ២ ដើម្បីបានប្រាក់ខ្លះៗផ្គត់ផ្គង់គ្រួសារ។ លុះមកដល់ការដ្ឋានសំណង់កើតហេតុខាងលើ បានរៀបចំកន្លែងស្នាក់នៅនឹងហូបបាយល្ងាចជុំគ្នារួចហើយ ក៏ចូលសម្រាករៀងៗខ្លួនទៅលុះដល់ពាក់កណ្ដាលអាធ្រាត្ររូបគាត់ដេកមិនលក់ ក៏ងើបឡើងយកថ្នាំងងុយដេកមកលេបហើយពេលនោះកូនរបស់ងើបឡើង សូមថ្នាំលេបដែរគាត់ក៏បានអោយថ្នាំងងុយដេកនឹងថ្នាំជំនួយសសៃប្រសាទទៅកូនលេបរួចក៏ដេកលក់ទៅ។ លុះដល់ព្រឹកឡើងស្រាប់តែប្អូថ្លៃរត់មកប្រាប់ថា មានគេចងកស្លាប់នៅខាងក្រោយអាគារសំណង់ការដ្ឋានខ្ញុំប្រញាប់ដើរមកមើលទើបដឹងថា ជាកូនរបស់ខ្ញំចងកស្លាប់បាត់ទៅហើយ បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងរួចក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចចុះមកកន្លែងកើតហេតុធ្វើការហ៊ុមព័តខ្សែរ។

ឮប្រភពដដែលបានបន្តទៀតថា កូនរបស់គាត់ធ្លាប់ជិះម៉ូតូដួលជាញឹកញាប់នឹងធ្លាប់ប្រើប្រាស់ថ្នាំជំនួយសសៃផងដែរ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុក៏ធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ ដើម្បីចុះមកធ្វើកោសល្យវិច័យសពនឹងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញ្ញាត្តិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មន្ត្រីកម្ពុជាចូលរួមកិច្ច...

ដោយ: ជាសីហៈ/ភ្នំពេញ: កាលព...

សម្តេច​ក្រឡាហោម ស ខេង បញ្...

ដោយ​: មុនី​រត្ន / ភ្នំពេញ...

ណា​មី​ប៊ី​សម្បូរ​ដំរី​ពេក...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ផ្ត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...