អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់​ការជួសជុលប្រាសាទបាតជុំក្នុងដំ​​ណាក់​កាលទី១

ដោយ:បាយ័ន/សៀមរាប ៖ ប្រាសាទបាតជុំកសាងឡើងដោយមន្រ្តីម្នាក់ឈ្មោះ​កវិន្រ្ទារីម​ថន​ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាពាក់កណ្ដាលសតវត្សរ៍ទី១០ ប្រាសាទនេះសាងអំពីឥដ្ឋមានតួប៉មចំនួនបីស្ថិតនៅលើខឿនថ្មបាយក្រៀម ឧទ្ទិសដល់ព្រះពុទ្ធសាសនា​មហាយាន។ បច្ចុប្បន្នប្រាសាទនេះ កំពុងរងការខូចខាតច្រើនអន្លើដោយសារកត្តាធម្មជាតិ អាយុកាល និងគុណភាពសម្ភារៈសំណង់។នេះជាការបញ្ជាក់របស់អាជ្ញាអប្សរានៅថ្ងៃត្រង់ទី២៨ ខែមករានេះ។

ក្នុងគោលបំណងពង្រឹង សង្រ្គោះប្រាសាទឱ្យជៀសផុតពីហានិភ័យ និងលើកតម្លៃប្រាសាទ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដំណើរការជួសជុលតាំងពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ដែលគ្រោងនឹងបញ្ចប់នៅក្នុងខែមករា ឆ្នាំ២០២០នេះ។

កញ្ញា ដយ ពេជ្រជីរ៉ា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការបានឱ្យដឹងថា ប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លាំង ឥដ្ឋរលុះធ្ងន់ធ្ងរនិងច្រើនកន្លែងដូចជានៅផ្នែកខាងលើផ្តែរនៃប៉មខាងជើង ក្បាលសសរផ្អោបនិងគល់សសរផ្អោបជ្រុងខាងកើតនៃប៉មខាងជើងរលុះបាក់ខ្លាំង។ ឥដ្ឋផ្នែកដំបូល ជ្រុងកែងនិងលើជញ្ជាំងមានស្នាមប្រេះ រលុះបាក់និងពុកផុយ មានរុក្ខជាតិដុះតាមស្រទាប់ឥដ្ឋនិងទឺកភ្លៀងជ្រាបតាមស្នាមប្រេះធ្វើឲ្យតួប៉មពុកផុយ។ ចំណែកថ្មខឿនរំកិលចេញពីទីតាំងដើម មិនតែប៉ុណ្ណោះសំបុកកណ្ដៀរមាននៅក្នុងស្នាមប្រេះទាំងនោះ។

ដើម្បីជួសជុលនិងកាត់បន្ថាយហានិភ័យនេះ កញ្ញា ពេជ្រជីរ៉ា បញ្ជាក់ថា ជាដំបូងក្រុមអ្នកជំនាញបានជួសជុលនូវផ្នែកខាងជើងដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ជាពិសេសទីតាំងឥដ្ឋក្រៀកហែកចេញពីគ្នារហូតដល់២១សង់ទីម៉ែត្រនៅជញ្ជាំងខាងជើង។ កញ្ញា បន្ថែមថា បន្ទាប់មកក្រុមអ្នកជំនាញបានជួសជុលបិតភ្ជាប់ស្នាមប្រេះផ្នែកខាងក្នុងនិងខាងក្រៅដើម្បីការពារការជ្រាបទឹក ជៀសវាងការខូតខាតណាមួយបន្ថែមទៀត។

ចំពោះបច្ចេកទេស កញ្ញាបានឱ្យដឹងថា ទីតាំងខូចខាតក្រុមការងារបានរុះរើឥដ្ឋដែលពុកផុយនិងជួសជុលពង្រឹងឡើងវិញជាផ្នែកៗដោយរក្សាទម្រង់ដើមរបស់ប្រាសាទនិងរក្សាបច្ចេកទេសបុរាណ ហើយរក្សាតម្លៃប្រវត្តិនៃស្ថាបត្យកម្មប្រាសាទ។ ម្យ៉ាងវិញទៀត យើងបានស្វែងរកឥដ្ឋចាស់ៗនិងប្រើឡើងវិញ រួមទាំងបន្ថែមឥដ្ឋថ្មីស្របតាមកម្រិត​ខូចខាតនៃសំណង់និងគោរពតាមទ្រឹស្តី និងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌( ធម្មនុញ្ញអង្គរ និង អាយស៊ីស៊ី អង្គរ)។ ចំពោះបច្ចេកទេសលាយបាយអរធ្វើតាមរូបមន្តបុរាណ នឹងមានកម្មករជំនាញមានបទពិសោធន៍ផ្នែកជួសជុលប្រាសាទឥដ្ឋជាច្រើនឆ្នាំចូលរួមផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជប៉ុន​នឹង​ចាប់ផ្តើម​បើក​ជ...

ដោយៈ​បូព៌​ព្រឹក​/​ភ្នំពេញ...

ស្ងាត់ៗ​ក្រុមហ៊ុន​ចិន​សុំ...

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េ...

​វណ្ណដា តារាចម្រៀង​រ៉េ​ប ...

ដោយៈ ដេប៉ូ / ភ្នំពេញៈ វណ្...

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់...

​ដោយៈ សុផល / ភ្នំពេញៈ លោក...