ដោយ៖វណ្ណៈ/ព្រះសីហនុ៖បុរសជនជាតិចិនម្នាក់អាយុ៦០ឆ្នាំដែលកម្ពុជារកឃើញថាមានផ្ទុកវីរុសរលាកសួតថ្មី(កូរ៉ូណា)នៅឯទីក្រុងព្រះសីហនុកាលពីល្ងាចថ្ងៃទី២៧ខែមករាឆ្នាំ២០២០នោះពេលនេះ គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ(ពេទ្យចំការចេក)នៅឡើយ។នេះជាការពិតវាខុសពីអ្វីដែលបណ្តាញសង្គមខ្លះនិយាយថាកម្ពុជាបានបញ្ជូនបុរសជនចិនរងគ្រោះនោះទៅស្រុកកំណើតវិញហើយ។
ក្រុមគ្រូពេទ្យជំនាញបានប្រាប់ថា គ្រូពេទ្យបានដាក់បុរសនេះក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង មិនដាក់លាយឡំជាមួយអ្នកជំងឺផ្សេងទៀតនោះទេ។ស្ថិតក្នុងការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីពេទ្យជំនាញ។
ប្រភពពីមន្ទីរពេទ្យប្រាប់ថាគិតត្រឹមព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២០នេះបុរសអ្នកជំងឺរូបនោះមានសភាពធម្មតាមិនមានចេញអាការៈអ្វីធ្ងន់ធ្ងរឈានដល់ការសង្គ្រោះបន្ទាន់ឡើយ។ជាមួយគ្នានេះនៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២០នេះលោកម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញមកដល់ខេត្តព្រះសីហនុហើយ ដើម្បីពិនិត្យស្ថានភាពទូទៅបន្ថែម។
សូមបញ្ជាក់ថាះ គិត ត្រឹម ល្ងាច ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាល បាន រកឃើញ ករណី ជំងឺ ផ្លូវដង្ហើម ថ្មី ដែល បង្កឡើង ដោយ វីរុស កូ រ៉ូ ណា នៅលើ ជនជាតិ ចិន ម្នាក់ ដែល ចាក ចេញពី ប្រទេស ចិន ចូលមក កាន់ ប្រទេស កម្ពុជា។ នេះ បើតាម លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ក្នុង សន្និសីទកាសែត នៅ ព្រលប់ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ នេះ ។
លោក រដ្ឋមន្ត្រី បានឱ្យដឹងថា : គិត មក ត្រឹម ម៉ោង ៣ រសៀល នៃ ថ្ងៃទី ២៧ ខែមករា នេះ ក្រសួង បាន ស្រាវជ្រាវ រកឃើញ និង មានការ បញ្ជាក់ ពី វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា នូវ ករ ជា វិជ្ជមាន វីរុស រ៉ូ ណា ប្រភេទ ថ្មី (2019-nCoV) នៅលើ បុគ្គល ជនជាតិ ចិន ម្នាក់ ឈ្មោះ ចា ជិន ហួរ (Jia Jianhua) ភេទ ប្រុស អាយុ ៦០ ឆ្នាំ ធ្វើដំណើរ មកពី ទីក្រុង វូ ហាន ជាមួយ ក្រុមគ្រួសារ ៤ នាក់ ដែល សំណាក បាន យកមក ធ្វើ វិភាគ ទាំង បួន នាក់ នេះ មាន វិជ្ជមាន វីរុស កូ រ៉ូ ណា តែ ម្នាក់ គត់ គឺ លោក ចា ជិន ហួរ ។
អ្នក ទាំង បួន នាក់ នេះ មានឈ្មោះ ដូចខាងក្រោម ៖១. លោក ចា ជិន ហួរ (Jia Jianhua) ភេទ ប្រុស អាយុ ៦០ ឆ្នាំ កាន់ ប៉ាស្ទ័រ លេខ E54319891២. លោកស្រី វ៉ាង លីង ជេន (Wang Lingzhen) ភេទ ស្រី អាយុ ៥៧ ឆ្នាំ កាន់ ប៉ាស្ទ័រ លេខ E06137433។៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទ ប្រុស អាយុ ៣៨ ឆ្នាំ កាន់ ប៉ាស្ទ័រ លេខ ED0134348។៤. លោកស្រី ចា រ៉ុយ ស៊ន់ (Jia Ruixuan) ភេទ ស្រី អាយុ ៣៣ ឆ្នាំ កាន់ ប៉ាស្ទ័រ លេខ E24490509។
យោងតាម ប្រវត្តិ អ្នកជំងឺបានបង្ហាញ ថា គាត់ និង ក្រុមគ្រួសារ បានចេញ ដំណើរ ពី ទីក្រុង អ៊ូ ហាន មកកាន់ទីក្រុងព្រះសីហនុ នៅ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ ហើយ មាន ចេញ រោគសញ្ញា នៅ ថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២០ ដោយមាន អាកា រៈ គ្រុនក្តៅនិង ហៀរ សំបោរ ។
អ្នក ទាំង ៤ ខាងលើ មកពី ទីក្រុង ហាននៃសាធារណរដ្ឋ ប្រជាមានិត ចិន ហើយ បាន ចូលមក ប្រទេសកម្ពុជាតាមជើងយន្តហោះ ត្រង់ ពីទីក្រុង វូហានមកដល់ ព្រលានយន្តហោះ អន្តរជាតិ ខេត្ត ព្រះសីហនុ នៅ ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២០ វេលា ម៉ោង ប្រហែល៧ ព្រឹក ។
ក្រោយពី បានមក ដល់ ក្រុងព្រះសីហនុ ពួកគាត់ បាន ជិះ តាក់ស៊ី មក ស្នាក់នៅ សណ្ឋាគារ ឯករាជ្យ ចំនួន ២ យប់ បន្ទាប់មក បាន ចូលមក ស្នាក់នៅ សណ្ឋាគារ ឃ្វីន កូ (Queenco Hotel) នៅ រសៀល ថ្ងៃទី ២៥ខែ មករា ។នៅ រសៀល នោះដែរ លោក ចា ជិន ហួរ បាន លេង ទឹក អាង រយៈពេល ២ ម៉ោង រួច ក៏ មាន អាកា រៈ ក្តៅខ្លួន ។ល្ងាច ថ្ងៃ ដដែល នោះ ភរិយា គាត់ ឈ្មោះ វ៉ាង លីង ជេន បាន ទូរស័ព្ទ ទៅលេង ក្រុម គ្រួសារ នៅ ប្រទេស ចិន និង បាន ប្រាប់ថា ប្ដី គាត់ មាន អាកា រៈ ក្តៅខ្លួន ។
ទទួលបានព័ត៌មាន ពី លោក គួច ចំរើន អភិបាលខេត្ត ព្រះសីហនុនៅថ្ងៃទី ២៦ ខែមករាអាជ្ញាធរខេត្ត រួមជាមួយ នឹង លោកស្រី ប្រធាន មន្ទីរ សុខាភិបាល ៕S/