Home ព័ត៌មានជាតិ សន្តិសុខ ឆ្នោត​វៀតណាម​...

ឆ្នោត​វៀតណាម​(K38)​កំពុង​កាក់កប​នៅ​ខណ្ឌ​ជ្រោយចង្វារ​ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​មិន​បង្ក្រាប​

ដោយ​សម្បត្តិ​/​ភ្នំពេញ​៖​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​ឆ្នោត​វៀតណាម​ខុសច្បាប់​ដែលមាន​លេខ​សម្គាល់​(K38)​ដែលមាន​ទីតាំងនៅ​ផ្លូវ​អាងទឹក​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ជ្រោយចង្វា​កំពុងបើក​លេង​យ៉ាង​រលូន​ដោយ​មិនទាន់​ឃើញ​មាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះបង្ក្រាប​ឡើយ​។​សង្ស័យ​មេ​ឆ្នោត​ទាំងនោះ​សែនព្រេន​លោក​សៀម​សុត្ថា​វុ​ធ​អធិការនគរបាល​ខណ្ឌ​និង​លោក​ឃ្លាំង​ហួត​អភិបាលខណ្ឌ​ត្រូវ​ទើប​លោក​មិន​បង្ក្រាប​ដោយ​ផ្ទុយ​និង​អនុសាសន៍​លោក​អភិបាល​រាជធានី​ភ្នំពេញ​។

​យើង​សង្កេតឃើញថា​ទីតាំង​នេះ​ក្រុម​ទាំង​នោះបាន​អង្គុយ​កត់​កន្ទុយលេខ​វៀតណាម​ដោយ​បើកចំហរ​មិន​ញញើត​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​សូម្បីតែ​បន្តិច​ដោយ​សង្ស័យថា​មាន​អ្នកធំ​នៅក្រោយ​ខ្នង​ឬ​អាច​សែនព្រេន​ត្រូវ​ទើប​អាជ្ញាធរ​មិន​ហ៊ាន​ទៅ​ក្បែរ​បែបនេះ​។​ដោយ​ផ្ទុយ​ពី​គោលនយោបាយ​រាជ​រដ្ឋា​ពិ​បាល​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​។​ថ្មីៗ​នេះ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ​ដែល​ដឹកនាំ​ប្រជុំ​ដោយ​លោក​ឃួ​ង​ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​បទបញ្ជា​យ៉ាង​តឹងរឹង​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​បង្ក្រាប​រាល់​ទីតាំង ល្បែងស៊ីសង​គ្រប់​ប្រភេទ​។

​តែ​បែរជា​ទីតាំង​នេះ​ហ៊ាន​បើក​លេង​យ៉ាង​ចំហរ​បែបនេះ​ដោយ​ផ្គើន​និង​បទបញ្ជា​របស់លោក​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ទៅវិញ​។​ចាំមើល​លោក​សៀម​សុត្ថា​វុ​ធ​អធិការនគរបាល​ខណ្ឌ​ជ្រោយចង្វា​និង​លោក​ឃ្លាំង​ហួត​អភិបាល​បាល​ខណ្ឌ​អាច​បង្ក្រាប​ក្រុម​ល្បែង​ទាំងនេះ​បានដែរ​ឬទេ ដើម្បី​គោរព​តាម​បទបញ្ជា​លោក​អភិបាល​រាជធានី​ភ្នំពេញ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្នុង​ខែវិច្ឆិកា ពេល​រដូវ...

ដោយៈ គ្រញូង / បាត់ដំបងៈ ថ...

ព្រឹត្តិការណ៍​សហគមន៍ ២៨ វ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​...

ដោយៈ តាកែវ / តាកែវៈ ប្រជា...

រថយន្ដ​និង​រថយន្ដបុក​គ្នា...

ដោយៈ​ស​រិ​ទ្ធ​/​កំពង់ស្ពឺ...