ដេញតាមភ្ជង់ប្លន់យកម៉ូតូហុង ដា ឌ្រីមឆ្នាំ២០២០ថ្មី ស្រឡាងទាំងព្រឹក នៅចាក់អង្រែលើ ខណ្ឌមានជ័យ

ដោយ:សម្បត្តិ/ភ្នំពេញ ៖ ជនសង្ស័យ ម្នាក់យម្នាក់ជិះម៉ូតូស្មាសធ្វើសកម្មភាពដេញតាមភ្ជង់ ប្លន់យកម៉ូតូហុងដាឌ្រីមសង់សេរីឆ្នាំ២០២០ ពីនារីម្នាក់បានសម្រេចហេីយជិះគេចខ្លួនបាត់ ដោយ បន្សល់ ទុកម៉ូតូកញ្ចាស់របស់ខ្លួននៅកន្លែងកេីហេតុនៅវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចច្រកចូលបុរីជីពម៉ុង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បេីតាមការឲ្យដឹងពីអ្នកឃេីញហេតុការណ៍បានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០២០ ទៅទិញម្ហូបហូបបាយ ហេីយស្រាប់តែ មានជនសង្ស័យម្នាក់ជិះម៉ូតូស្មាសកញ្ចាស់មួយគ្រឿង មកស្ទាក់ និងដកកាំភ្លេីងភ្ជង់ប្លន់បានសម្រេចហេីយជិះគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូកញ្ចាស់ទុកនៅ កន្លែងកើតហេតុ។

ក្រោយពីកេីតហេតុជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលេីទៅដឹក យកមកដាក់ពាក្យ បណ្ដឹងយ៉ាងលឿន ព្រោះខ្លាចអ្នកសារព័ត៌មានចុះទៅផ្ដិតយករូបភាព៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ៊ីរ៉ង់​ត្រៀមខ្លួន​ឆ្លើយត...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

ត្រាំ​សន្យា​បន្ត​ជំទាស់​ល...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​ឃុំខ្លួន​បុរស​ម្នាក់​ជួញ...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

អ្នក​ប្រឆាំង​តវ៉ា​ថៃ ជួបជ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...