ក្រសួងការងារណែនាំដល់រោងចក្រ សហគ្រាស គ្រឹះស្ថានពីរោគរលាក ទងសួតដោយវីរុសកូរ៉ូណា

ដោយ:ដេប៉ូ/ភ្នំពេញ ៖ ក្រោយការផ្ទុះរោគជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណាថ្មី (2019-Cov)ក្រសួងការងារកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំឱ្យ រោងចក្រ សហគ្រាស និងគ្រឹះស្ថានត្រូវអនុវត្តវិធានការចំនួន១១ចំណុច។

ក្នុងសេចក្តីណែនាំខាងលើនេះបានណែនាំដល់ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាននិងកម្មករនិយោជិតទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវការពារខ្លួនដែលបង្កដោយវីរុសកូរ៉ូណាថ្មី (2019-Cov) កំពុងរីករាលត្បាតនៅបណ្តាប្រទេសមួយចំនួននាពេលបច្ចុប្បន្ន។

គួបញ្ជាក់ថានាពេលនេះវីរុសកូរ៉ូណាថ្មី (2019-nCoV) កំពុងរាតត្បាតនៅទីក្រុងវូហាន ខេត្តហ៊ុយបេសាធារណរដ្ឋប្រជាមានិតចិន និងបានរាតត្បាតដល់ បណ្តាប្រទេសផ្សេងៗទៀត នៅជុំវិញពិភពលោក ដោយមិនទាន់មានថ្នាំព្យាបាល ឬវាក់សាំងបង្ការនៅឡើយទេ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...