ដោយៈគ្រញួង/បាត់ដំបង៖ដើមស្វាយចន្ទីនិងដើមស្វាយកែវល្មៀតជិត៥០ដើមត្រូភ្លើងឆេះព្រៃឆេះរាលទៅដល់កាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២០នៅចំណុចភូមិដង្គត់ឃុំស្តៅស្រុករតនមណ្ឌលខេត្តបាត់ដំបង។លោកវរសេនីយ៍ឯកគឹមប៊ុនធឿននាយការិយាល័យបង្ការនិងពន្លត់អគ្គិភ័យខេត្តបានឱ្យដឹងថាករណីនេះដំបូងឡើងផ្តើមចេញពីភ្លើងឆេះព្រៃនៅជើងភ្នំចំណុចភូមិដង្គត់ឃុំស្តៅក្រោយមកក៏បានឆេះរាលដល់ចំការស្វាយចន្ទីរនិងចម្ការស្វាតកែវល្មៀតអស់២ចំការតែម្តង។
លោកនាយការិយាល័យបានវញ្ជាក់ថាចម្ការទី១ឆេះដំណាំស្វាយចន្ទីអស់៦ដើមនិងស្វាយកែវល្មៀតចំនួន៣ដើមដែលមានម្ចាស់ឈ្មោះទិត្យហុនភេទប្រុសអាយុ៥៨ឆ្នាំរសនៅចំណុចកើតហេតុខាងលើ។បំណែកចំការទី២ឆេះដំណាំស្វាយកែវល្មៀតអស់ចំនួន៤០ដើមដែលមានម្ចាស់ឈ្មោះគីមសានភេទស្រីអាយុ៥៧ឆ្នាំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌលខេត្តបាត់ដំបង។
លោកអធិការរងស្រុកក៏បានដឹកនាំកម្លាំងនគរបាលចូលរួមសហការណ៍ជាមួយប្រជាពលរដ្ឋនិងលោកមេភូមិមេឃុំបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន២រថយន្ត។ប្រជាពលរដ្ឋប្រើប្រាស់ស្លឹកឈើជួយពន្លត់ផងដែរទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុងមិនអោយឆេះរាលដាលឆ្លងទៅកន្លែងផ្សេងនិងផ្ទះប្រជាជនដែលនៅមិនឆ្ងាយពីទីនោះ៕S/
រូបថតៈភ្លើងឆេះព្រៃរាលទៅឆេះដើមស្វយកែវល្មៀតនិងដើមស្វាយចម្ទីរជិត៥០ដើម
រថយន្តពន្លត់អគ្គីភ័យរបស់អធិការស្រុករតនមណ្ឌលបាញ់ទឹកនិងប្រជាពលរដ្ឋប្រើស្លឹកឈើជួយពន្លត់