គ្រូពេទ្យមកពីប្រទេសអាមេរិកចុះ​ព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យខេត្ត​កំពង់ឆ្នាំង៥ថ្ងៃដោយឥតគិតថ្លៃ​

ដោយ:ដេប៉ូ/កំពង់ឆ្នាំង ៖ បន្ទាប់ពីមានការទំនាក់ទំនងល្អ លើវិស័យមនុស្សធម៌ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសហរដ្ឋអាមេរិកបានចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងដោយមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ -៣១ខែមករាឆ្នាំ២០២០។

ការចុះមកពិនិត្យ និង ព្យាបាលជូនដល់ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងនេះមានក្រុមគ្រូពេទ្យជំនាញៗមកពីប្រទេសសហរដ្ឋអាមេរិកចំនួន១៦រូបនិងមកពីប្រទេសចិនចំនួន៣រូប។ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនេះមកពី រដ្ឋBuffaloនិងរដ្ឋផ្សេងៗទៀតប្រទេសសហរដ្ឋអាមេរិក។

បញ្ជាក់ក្នុងពិធីនេះ លោក វេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យ ខេត្ត កំពង់ឆ្នាំង បានឱ្យដឹងថា កម្មវិធីពិនិត្យព្យាបាលជំងឺគឺបានផ្តោតសំខាន់ទៅលើការវះកាត់ ផ្នែកសម្ពពនិងរោគស្រ្តី។សម្រាប់រោគស្រ្តីក្នុងនេះដូចជាការវះកាត់សុដន់ ការវះកាត់ជំងឺស្បូន និងការវះកាត់ដុំដៃស្បូនជាដើម។ចំណែកការវះកាត់រោគជំងឺភ្នែកវិញបានផ្តោតសំខាន់ទៅលើជំងឺបាតភ្នែកតែម្តង។

លោកបានបង្ហាញក្តីអបអរសាទរពីកិច្ចសហការគ្នាល្អរវាងមន្ទីរពេទ្យកំពុងឆ្នាំងជាមួយដៃគូរដែលបានមកធ្វើការព្យាបាលរោគជូនប្រជាពលរដ្ឋក្រីក្រនៅខេត្តកំពុងឆ្នាំងដោយឥតគិតថ្លៃនេះនិងបានអំពាវនាវឱ្យពលរដ្ឋដែលមានបញ្ហាសុខភាពហើយ ខ្វះខាតថវិការគួររួសរាន់មកទទួលការពិនិត្យនិងព្យាបាលរយៈពេល៥ថ្ងៃនេះ។

លោកវេជ្ជបណ្ឌិត Jack Zhang អនុប្រធានអង្គការវេជ្ជសាស្រ្តគ្រូពេទ្យស្ម័គ្រចិត្តអន្តរជាតិមកពីប្រទេសសហរដ្ឋអាមេរិកបានឱ្យដឹងដែរថាក្រុមគ្រូពេទ្យរបស់ពួកលោក មកប្រទេស កម្ពុជា ចុះមកព្យាបាលអ្នកជំងឺនៅខេត្តកំពង់ឆ្នាំង ក្នុងពេលនេះមានវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដោយបានធ្វើការបែងចែកជាក្រុមៗ ក្នុងនោះមានព្យាបាលភ្នែក ព្យាបាលជំងឺរោគស្រ្តីនិងពិសេសផ្នែកវះកាត់។

ព្រមជាមួយគ្នានេះលោកវេជ្ជបណ្ឌិត ចាំង លី ប្រធានមន្ទីរពេទ្យពហុព្យាបាលហ្វីសស៊ីន ធ័រ(First Center Polyclinic)ដែលបានផ្តល់នូវសម្ភារៈផ្នែកវេជ្ជសាស្រ្តបានបញ្ជាក់ក្នុងពិធីនេះថាការផ្តល់សម្ភារៈវេជ្ជសាស្រ្តនេះគឺជាផ្នែកមួយជួយបំពេញបន្ថែមនូវកង្វះខាតរបស់មន្ទីរពេទ្យកំពុងឆ្នាំងនិងក៏ជាការចូលរួមនូវការផ្តល់សម្ភារៈទំនើបៗបន្ថែមទៀតក្នុងការព្យាបាលជូនអ្នកជំងឺ។

ដោយឡែក លោកវេជ្ជបណ្ឌិត Jack Zhang អនុប្រធានអង្គការវេជ្ជសាស្រ្តគ្រូពេទ្យស្ម័គ្រចិត្តអន្តរជាតិមកពីប្រទេសសហរដ្ឋអាមេរិកបានបញ្ជាក់ដែរថា ការចុះជួយព្យាបាលនេះ គឺក្រុមគ្រូពេទ្យស្ម័គ្រិចិត្តរបស់លោកចង់ឲ្យប្រជាពលរដ្ឋកម្ពុជាមានសុខភាពល្អទាំងជំងឺទូទៅ និងជំងឺភ្នែក ហើយក្នុងរយៈពេលព្យាបាល៥ថ្ងៃនេះ សង្ឃឹមថានឹងមានប្រជាពលរដ្ឋមកទទួលការព្យាបាលច្រើន ដែលអាចទទួលបានសុខភាពល្អ បន្ទាប់ពីទទួលការព្យាបាលពីក្រុមគ្រូពេទ្យពួកគាត់។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសសហរដ្ឋអាមេរិកបានចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំនេះគឺជាលើកទី២ហើយ។ក្រុមវេជ្ជបណ្ឌិតពីសហរដ្ឋអាមេរិកនឹងបំពេញបេសកកម្មមនុស្សធម៌នេះ ដោយធ្វើការពិនិត្យព្យាបាលជំងឺ និងផ្តល់ថ្នាំពេទ្យជូនពលរដ្ឋកម្ពុជាអត់គិតថ្លៃផងដែរ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...