និស្សិតកម្ពុជារៀននៅខេត្តហឹបុី​ប្រទេសចិនត្រូវស្កែននៅច្រក​ព្រំដែនប៉ោយប៉ែត ខណៈវិលមក​មាតុភូមិ

ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ និស្សិតកម្ពុជាចំនួន៣០នាក់ដែលរៀននៅសាកលវិទ្យាល័យមួយចំនួនក្នុងខេត្តហឹបុី សាធរណរដ្ឋប្រជាមានិតចិន ហើយវិស្សមកាលរួចធ្វើដំណើរតាមជើងយន្តហោះចុះនៅប្រទេសថៃ រួចបន្តដំណើរចូលមកមាតុភូមិតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនោះ ត្រូវបានវស្កែនត្រួតពិនិត្យកំដៅក្នុងខ្លួននៅបន្ទប់ចត្តាឡីស័កកាលពីព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទិរសុខាភិបាលខេត្តបន្ទាយមានជ័យអោយដឹងនាថ្ងៃទី២៨ខែមករាថា លោកបានអមដំណើរលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះទៅចាំទទួលនិសិត្សកម្ពុជាចំនួន៣០នាក់ដែលរៀន ហើយវិលមកពីខេត្តហឺបុី ប្រទេសចិន ហើយវិស្សមកាលក៏មាតុភូមិនិវត្តន៍តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

លោកបន្តថា “(ដោយសារពួកគេមកពី ប្រទេសចិនជាទីផ្ទុះនូវការឆ្លងវីរុសថ្មីនៃជម្ងឺរលាកសួត ហើយជិះយន្តហោះចុះនៅប្រទេសថៃ )រូចឆ្លងកាត់ផ្លូវគោកមកតាមច្រកប៉ោយប៉ែត ទើបត្រូវការការត្រួតពិនិត្យសុខភាពដោយម៉ាសុីន ស្កែនកំដៅ​(Thermoscane)។ ជាលទ្ធផលឃើញថា មិនមានរោគសញ្ញានៅក្នុងម៉ាសុីនចាប់កំដៅនេះទេ “។

នេះនិស្សិតកម្ពជាជើងទី១ ក្នុងចំណោមនិស្សិតជាង៤០នាក់ដែលទទួលអាហារូបករណ័លោកស សុខា អនុប្រធានសសយក។ និស្សិតជើងទី២នឹងវិលមកកម្ពុជាទៀតនៅពេលបន្ទាប់ ។

នាឱកាសនោះលោក អភិបាលខេត្តក៏បានឧបត្ថម្ភថវិកា១លានរៀលដល់មន្ត្រីពេទ្យជំនាញប្រចាំនៅបន្ទប់នៃចត្តាឡីស័កនាច្រកទ្វឆារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាយមានជ័យ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃដដែលនោះដែរ អាជ្ញាធរខេត្តបន្ទាយមានជ័យដឹកនាំដោយលោក អ៊ុ រាត្រី និងនគរបាលប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដឹកនាំដោយលោកឧត្តមសេនីយ៍ត្រូីអ៊ី ចំរើន បានបន្តចែក របាំងមុខ(ម៉ាស់Mask) ជូនដល់ភ្ញៀវជាតិអន្តរជាតិ ប្រជាពលរដ្ឋ ដែលឆ្លងកាត់ច្រកព្រំដែននេះ ដើម្បីការពារការចម្លងដោយសារជំងឺរលាកសួតបង្កដោយវីរុសថ្មីកូរ៉ូណាប្រភេទថ្មី(nCoV2019) ដែលបានកំពុងរាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយ ចំនួនទៀតក្នុងតំបន់ ព្រមទាំងមាន១ករណីលើជនជាតិចិនមកពីក្រុង​វូហាន នៅខេត្តព្រះសីហនុនោះ។ នេះ ជាការបន្តចែកម៉ាសក្នុងគម្រោងរយៈពេល១ខែអោយបាន១លានម៉ាស៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular