ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២០រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិធានការការពារជំងឺរលាកសួតកូរ៉ូណា។កិច្ចប្រជុំមានការចូលពីមេបញ្ជាការទាំងបីប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុងស្រុកនាយកនាយករងរដ្ឋបាលសាលាខេត្តនិងមន្ត្រីរាជការជចំណុះរចនាសម្ព័ន្ធសាលាខេត្ត។
លោកស្រីចឹកហេងអភិបាលរងខេត្តបានគូសបញ្ជាក់ពីការរីករាលដាលយ៉ាងឆាប់រហ័សពីជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាអាចបណ្តាលឱ្យបាត់បង់ជីវិតមនុស្សនៅទូទាំងពិភពលោកក៏ដូចកម្ពុជាផងដែរ។បន្ថែមលើសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលោកស្រីអភិបាលរងខេត្តបានដាក់ចេញនូវវិធានការដ៍សំខាន់ៗ ដល់ក្រុងស្រុកក៍ដូចមន្ទីរជំនាញ ត្រូវអនុវត្តឱ្យមានប្រសិទ្ធខ្ពស់ក្នុងការទប់ស្កាត់ នូវជំងឺវីរុសថ្មីនេះក្នុងខេត្តព្រះវិហារដូចខាងក្រោម៖

១/រដ្ឋបាលក្រុងស្រុកត្រូវបន្តចុះផ្សព្វផ្សាយ និងចាត់មន្ត្រីចុះអប់រំណែនាំដល់ប្រជាពលរដ្ឋអំពីជំងឺសួត ដែលបង្កដោយវីរុសកូរូណាថ្មីនេះនិងត្រូវរាយការណ៍ជាបន្ទាន់មករដ្ឋបាលខេត្តក្នុងករណីសង្ស័យថាមានឆ្លងវីរុសនេះក្នុងមូលដ្ឋានរបស់ខ្លួន។ចំពោះច្រកទ្វារព្រំដែនដែលមានច្រកទ្វាអានសេះនិងស្រុកឆែបដែលជាប់ព្រំប្រទល់នឹងប្រទេសថៃនិងឡាវត្រូវពង្រឹងវិធានតឹងរ៉ឹងក្នុងចេញចូលរបស់ប្រជាពលរដ្ឋទាំងនោះ។

២/មន្ទីរសុខាភិបាលខេត្តត្រូវពង្រឹងមន្ត្រីនៅតាមមណ្ឌលសុខភាពក្រុងស្រុកជាពិសេសត្រូវចាត់មន្ត្រីជំនាញនៅតាមបណ្តាក្រុងស្រុកដោយសហការជាមួយអាជ្ញាធរក្នុងការចុះអប់រំណែនាំពីរបៀបនៃការអនាម័យ វិធានការការពារផ្សេងដើម្បីចៀសពីវីរុសដ៏កាចសាហាវនេះ ។

៣/មន្ទីរអប់រំយុវជននិងកីឡាខេត្តត្រូវផ្សព្វផ្សាយណែនាំដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅតាមសាលារៀនគ្រប់ក្រុងស្រុកទូទាំងជាពិសេសកុមារអំពីជំងឺបង្កឡើងដោយវីរុសកូរ៉ូណានិងវិធានការការពារផ្សេងៗតាមរយៈការអនាម័យខ្លួនការពាក់ម៉ាស់ការពារជាដើម។
លោកស្រីអភិបាលរងខេត្តបានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាពិសេសបងប្អូនប្រជាពលរដ្ឋត្រូវរួមសហការការពារនិងបង្កាវីរុសកូរ៉ូណាដ៏កាចសាហាវនេះ កុំឱ្យមានក្នុងខេត្តព្រះវិហារយើង(ព្រះវិហារ)៕S/

