​មន្ទីរ​កសិកម្ម​បើក​កិច្ចប្រជុំ​តម្រូវការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​វិស័យ​កសិកម្ម​

​ដោយ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​នេះ​នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ ក្រុមការងារ របស់ នាយកដ្ឋាន​បុគ្គលិក​និង អភិវឌ្ឍន៍ ធនធានមនុស្ស (HRD/MAFF) បាន​រៀប​ចុះ​កិច្ចប្រជុំ សិក្សា​អំពី​តម្រូវការ បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ លោក ធី​វ​វណ្ណ​ធីរ​អនុប្រធាននាយកដ្ឋាន​បុគ្គលិក​និង​អភិវឌ្ឍន៍​ធនធានមនុស្ស និង ថ្នាក់ដឹកនាំ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ និង​មានការ​ចូលរួម ពី​ថ្នាក់ដឹកនាំ ការិយាល័យ​ជំនាញ​ទាំង​១០​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​រដ្ឋបាល​ជលផល​និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ​។

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្ត​បានឱ្យដឹងថា​ក្នុង​គោលបំណង​សិក្សា​រកឱ្យឃើញ​នូវ​តម្រូវ​ការបន្ថែម​សម្រាប់ធ្វើ​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​មន្ត្រី​រាជការ​ជំរុញ​និង​អភិវឌ្ឍន៍​ជំនាញ​បច្ចេកទេស​ដែល​កំពុងមាន​ស្រាប់​។​

ក្នុងនោះ​មិនទាន់មាន​ធ្វើយ៉ាងណា​ឱ្យ​មន្ត្រី​កសិកម្ម​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផ្តល់នូវ​សេវាសាធារណៈ​ក្នុង​វិស័យ​នីមួយៗ​នៅក្នុង​តំបន់​ស្របតាម​ផែន​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​។​គឺ​ធនធានមនុស្ស​ជា​កត្តា​ទីមួយ​នឹង​ជា​អាទិភាព​ចំបង​ក្នុង​ការស្តារ​និង​អភិវឌ្ឍន៍​សមត្ថភាព​អនុវត្តន៍​តួនាទី​ភារកិច្ច​ទទួលបាន​លទ្ធ​ផល​ល្អ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...