Home ព័ត៌មានជាតិ សេដ្ឋកិច្ច មណ្ឌល​ប៉ោយប៉ែ...

មណ្ឌល​ប៉ោយប៉ែត​ក្រុម Family Sisophon FC (A) ក្លាយជា​ម្ចាស់​ជើងឯក Tiger Street Football 2020 ​

មណ្ឌល​ប៉ោយប៉ែត​ក្រុម Family Sisophon FC (A) ក្លាយជា​ម្ចាស់​ជើងឯក Tiger Street Football 2020
​ដោយៈ​ក្រុមហ៊ុន​

ដោយៈ​ក្រុមហ៊ុន​/ ​បន្ទាយ​មាន​ជ័​យៈ ការប្រកួត​បាល់ទាត់ Tiger Street Football 2020 ក្រុម Family Sisophon FC (A) បាន​ក្លាយជា​ម្ចាស់​ជើងឯក​មណ្ឌល​ប៉ោយប៉ែត ក្រោយ​យកឈ្នះ Bun Koy FC ជើងឯក​ឆ្នាំ​ចាស់​យ៉ាង​លំបាក​ក្នុង​លទ្ធផល​១​ទល់​សូន្យ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​ទី​២៦​ខែមករា យ៉ាងណា​ការប្រកួត​ធម្មតា​ប្រើ​រយៈពេល​១២​នាទី​ពេញ​នោះ គឺ​មិនមាន​ក្រុម​ណា​អាច​យកឈ្នះ​គ្នា​បានឡើយ​បើទោះជា ក្រុម​នីមួយៗ​មោះមុត​យ៉ាងណាក្ដី​។ ការប្រកួត​ត្រូវបាន​បន្ត និង​ដក​កីឡាករ​រហូត​២​ដង​ចេញ​ទើប​ក្រុម Family Sisophon (A) អាច​ស៊ុត​បញ្ចូល​សំណាញ់​១​គ្រាប់​នៅ​នាទី​ជិត​បញ្ចប់​ការប្រកួត​។​


​បន្ទាប់ពី​គ្រង​តំណែង​ជើងឯក​ប្រចាំ​មណ្ឌល​ប៉ោយប៉ែត លោក ឈឿ​ម ហេង ប្រធាន​ក្រុម Family Sisophon FC (A) បាន​លើកឡើងថា ទម្រាំ​ដណ្តើមបាន​តំណែង​ជើងឯក​នេះ​បាន​ក្រុម​របស់លោក​បាន​ឆ្លងកាត់​ក្រុម​ខ្លាំង​ជាច្រើន​ហើយ អ្វីដែល​ធ្វើអោយ​ក្រុម​លោក​ទទួលបាន​ជោគជ័យ​ដណ្តើមបាន​លេខ​១ ប្រចាំ​មណ្ឌល​អម​ជាមួយ​ទឹកប្រាក់ ១៥០០​ដុល្លារ ដោយសា​តែ​ក្រុម​បាន​ហ្វឹកហាត់​ទម្រង់​លេង Tiger Street Football ជាប្រចាំ​។ ចំពោះ​ផែនការ​បន្តទៀត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ លោក​និង​បង្កើន​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​ក្រុម​បន្ថែមទៀត ដើម្បី​ឈានទៅ​ក្រសោប​បាន​ជើងឯក​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ លើក​មុខមាត់​ខេត្តបន្ទាយមានជ័យ​។​
​សម្រាប់​ជ័យលាភី​មណ្ឌល​ប៉ោយប៉ែត​នេះ គឺ ក្រុម​លេខ​១ Family Sisophon (A) ទទួលបាន​ប្រាក់រង្វាន់ ១៥០០​ដុល្លារ ,​ក្រុម​លេខ​២ Bun Koy FC ទទួលបាន​ប្រាក់រង្វាន់ ១០០០​ដុល្លារ ,​ក្រុម​លេខ​៣ Bun Koy Youth ទទួលបាន ប្រាក់រង្វាន់ ៥០០​ដុល្លារ ,​ក្រុម​លេខ​៤ Poi pet United ទទួលបាន​ប្រាក់រង្វាន់ ២០០​ដុល្លារ ,​ក្រុម Diamondstar A និង ក្រុម Poi Pet Empire (A) បាន​សំបុត្រ​ឡើងមក​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ចាប់ពី ថ្ងៃទី​២៩ កុម្ភៈ និង​ថ្ងែ​ទី​១​មីនាឆ្នាំ ២០២០ ហើយក៏​មានការ​ចូលរួម​ពី លោក Rio Ferdinand ផងដែរ​។​


​ក្រោយ​បញ្ចប់​មណ្ឌល​ប៉ោយប៉ែត​នេះ ព្រឹត្តិការណ៍ Tiger Street Football 2020 និង​បន្តទៅ​មណ្ឌល​បាត់ដំបង ដែលជា​មណ្ឌល​ទី​៤ មាន​បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ ដាក់ពាក្យ​នៅ​មណ្ឌល​ខេត្តបាត់ដំបង​ប្រកួត នៅ​ថ្ងៃទី​៣១ មករា​,១,២ កុម្ភៈ ២០២០​។
​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...