ទិដ្ឋភាពពិធីឡើងអ្នកតានៅ​ប្រាសាទ​អង្គរវត្ត

ដោយ:បាយ័ន/សៀមរាប ៖ ដូចសព្វមួយដង អ្នកស្រុកអង្គរបានរៀបចំពិធីឡើងមាឃឬឡើងអ្នកតានៅរៀងរាល់ថ្ងៃ៣កើត ខែមាឃ នៅតាមភូមិឬតាមទួលអ្នកតាដែលជាទីសក្ការៈបូជា។នេះជាការលើកឡើងដោយអាជ្ញាធរអប្សរានៅល្ងាចថ្ងៃទី២៨ ខែមករានេះ។

ពិធីដូចគ្នានេះក៏ប្រារព្ធធ្វើនៅទីសក្ការៈបូជាលោកតារាជ្យ ក្នុងប្រាសាទអង្គរវត្តផងដែរ។ ប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ បានជួបជុំគ្នារៀបចំពិធីដោយនាំមកនូវគ្រឿងសំណែនចម្រុះដូចជានំបញ្ចុក នំអន្សម ក្បាលជ្រូក មាន់ ទឹក ស្រា បង្អែម និងរណ្តាប់បូជាផ្សេងៗដើម្បីរៀបចំពិធី។

នៅពេលវេលាម៉ោង៣រសៀល ពិធីបានចាប់ផ្តើមដោយមានចាស់ក្មេងប្រមាណជិត១០០នាក់ចូលរួម។ ពិធីមានការប្រគំតន្រ្តីបុរាណ អាចារ្យសូត្រធម៌ដើម្បីអញ្ជើញអ្នកតាមកពិសារគ្រឿងសំណែន។

ពិធីនេះត្រូវបានអ្នកភូមិអង្គរគោរពធ្វើជារៀងរាល់ឆ្នាំនៅក្រោយរដូវច្រូតកាត់ ឬនៅរាល់ថ្ងៃ៣កើត ខែមាឃ ដើម្បីជាកិច្ចលៀងជូនអ្នកតាដែលបានផ្តល់ទឹកភ្លៀងតាមរដូវ និងផ្តល់ដីមានជីជាតិ ព្រមទាំងថែរក្សាអ្នកស្រុកពេញមួយឆ្នាំឱ្យជួបតែសេចក្ដីសុខជារហូតមក៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...