អភិបាលខេត្តព្រះសីហនុថ្លែងសារដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ៍ដ្ឋាន អាហារដ្ឋានទាំងអស់ត្រូវមានអនាមយ័ល្អ

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បានចេញសារអំពាវនាវ ដល់ម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន និងទីតាំងអាជីវកម្មនានា ឲ្យរៀបចំមានកន្លែងលាងសម្អាតអនាម័យដៃ នៅខាងមុខច្រកចេញចូល ដោយប្រើសាប៊ូ ឬប្រភេទទឹកថ្នាំលាងសម្អាតមេរោគ ដើម្បីធានាដល់ សុវត្ថិភាពអនាម័យរបស់ភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋទូទៅ។

សេចក្តីអំពាវនាវនេះ ធ្វើឡើងតាមរយៈផេក វេសប៊ុកប្រជាជនខេត្តព្រះសីហនុ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសពីការរកឃើញបុរសចំណាស់ជនជាតិចិនវយ័៦០ឆ្នាំម្នាក់មានវីរុសរលាកសួតថ្មី នៅក្រុងព្រះសីហនុកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២០កន្លងទីថ្មីៗនេះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular