ទំនប់ស្ទាក់ទឹកសាលាតាអនសាង​​សង់បានប្រហែល៥០ភាគរយហើយ​និងផ្តល់ប្រយោជ ន៍សំខាន់ធំៗបី​យ៉ាង

ដោយៈគ្រញូង/បាត់ដំបង ៖ ថ្នាក់ដឹកនាំមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានឱ្យដឹងថារហូតមកដល់បច្ចុប្បន្ននេះទំនប់ស្ទាក់ទឹកសាលាតាអនស្ថិតក្នុងភូមិស្នារពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង សាងសង់បានប្រហែល៥០ភាគរយហើយនិងផ្តល់ប្រយោជន៍សំខាន់ធំៗបីយ៉ាង។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់ថាយោងតាមរាជរដ្ឋាភិបាលក៍ដូចជាក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងថាគម្រោងនៃការសាងសង់ទំនប់ស្ទាក់ទឹកសាលាតាអននេះមានគោលបំណងសំខាន់ធំៗបីយ៉ាង÷ទី១
ដើម្បីស្ទាក់រក្សាទុកទឹកឱ្យបានគង់នៅក្នុងស្ទឹងសង្កែជាដំណាក់កាលទី៣បន្ទាប់ពីអាងទឹកពហុបំណងសេកសកនៅស្រុករតនមណ្ឌល ទំនប់កង្ហតនៅស្រុកបាណន់មុននឹងឱ្យវាហូរចុះទៅក្នុងបឹងទន្លេសាប។ពីព្រោះកន្លងមកទឹកស្ទឹងសង្កែនេះបានហូរកាត់ពីផ្នែកខាងលើនៃស្រុកសំឡូតដោយហូរឆ្លងកាត់ក្រុងបាត់ដំបងហើយហូរចាក់ចោលទៅបឹងទន្លេសាប។ឥឡូវយើងបានកសាងទំនប់នេះដើម្បីស្ទាក់ទឹកទុកប្រែក្លាយទៅជាផលប្រយោជន៍សម្រាប់ទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់ស្រោចស្រពស្រូវនិងដំណាំរួមផ្សំផ្សេងៗ។ទី២សម្រាប់ឱ្យការផ្គត់ផ្គង់ទឹកមានកម្ពស់ជានិច្ចដូចជាខេត្តពោធិសាត់និងសម្រាប់បម្រើឱ្យការផ្គត់ផ្គង់ទឹកស្អាតកាន់តែបានច្រើនទៅដល់ស្រុកមួយចំនួនដែលមិនទាន់មានទឹកស្អាតប្រើប្រាស់និងទី៣សម្រាប់លម្អសោភ័ណភាពទីក្រុងនិងលើក
កម្ពស់ទៅដល់វិស័យទេសចរណ៍ទៀតផង។

លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានប្រាប់ថាបើកាល
ណាទំនប់ស្ទាក់ទឹកសាលាតាអនកសាងបានរួចរាល់ជាស្ថាពរហើយកម្ពស់ទឹកស្ទឹងសង្កែពី
ចំណុចសាលាតាអនទៅផ្នែកខាងលើក្រុងបាត់ដំបងមានកម្ពស់ទឹកប្រមាណពី១២ទៅ
១៣ម៉ែត្រ។ទោះបីជារដូវវស្សាក៍ដូចជារដូវប្រាំងទឹកស្ទឹងអាចេក្សាទឹកបានជាង១០ម៉ែត្រ
ដែរសម្រាប់ទុកប្រើប្រាស់និងស្រោចស្រពស្រូវទាំងរដូវវស្សានិងរដូវប្រាំងលែងខ្វះខាតដូចឆ្នាំមុនៗទៀត។ម៉្យាងទៀតសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋដូចជាភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិមកដើរលេងកម្សាន្ត លំហែកាយដែលស្ទឹងសង្កែគឺជាស្ទឹងប្រវត្តិសាស្ត្រមួយដែលមានជាយូរលង់មកហើយៗហូរកាត់កណ្តាលក្រុងបាត់ដំបងទៀតផង។

ដោយឡែកលោកឈឹម វជរ៉ាប្រធានមន្ទីរកសិកម្មរុក្ចាប្រមាញ់និងនេសាទខេត្តបាន
ឱ្យដឹងថាក្រៅពីផ្តល់ផលប្រយោជន៍ធំៗបីយ៉ាងទំនប់ស្ទាក់ទឹកសាលាតាអននូវបានផ្តល់ផលប្រយោជន៍ជាច្រើនយ៉ាងទៀតដូចជាអាចស្រោចស្រពស្រូវបានចំនួន១០,៤០០ហិកតានិងស្រូវប្រាំង ស្រូវស្រាលចំនួន៤,៧០០ហិកតា។វាជាកាផ្តល់ប្រយោជន៍យ៉ាងធំធេងចំពោះប្រជាកសិករនិងមានការចែកចាយទឹកទៅតាមប្រឡាយតូចៗនៅខាងស្តាំនិងខាងឆ្វេងដល់ប្រជាកសិករសម្រាប៎ស្រោចស្រពផលដំណាំ
បានល្អប្រសើរទៀតផង។

លោកប្រធានកសិកម្មខេត្តបានបញ្ជាក់ថានេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិ
បាលកម្ពុជានិងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ទំនប់ស្ទាក់ទឹកសាលាតាអនគឺជាទំនប៎ទឹកដ៍ធំមួយជាគម្រោងទី៣។សម្រាប់ការសាងសង់ចាប់អនុវត្តពីឆ្នាំ២០១៩រហូតដល់ឆ្នាំ២០២១ទើបរួចរាល់ជាស្ថាពរ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...