Home ព័ត៌មានអន្តរជាតិ កូរ៉េ​ខាងត្បូ...

កូរ៉េ​ខាងត្បូង​និង​ជប៉ុន​បញ្ជូន​យន្តហោះ​ឈ្នួល​ទៅ​ជម្លៀស​ពលរដ្ឋ​ខ្លួន​ចេញពី​ទីក្រុង​វូ​ហាន​ ​

​កូរ៉េខាងត្បូង​និយាយថា ខ្លួន​គ្រោង​នឹង​បញ្ជូន​យន្តហោះ​ឈ្នួល​ទៅកាន់​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​៣០​មករា​និង​ថ្ងៃ​សុក្រ​ដើម្បី​នាំ​ជនជាតិ​កូរ៉េ​ខាងត្បូង​៧០០ ​នាក់​ដែល​ចង់​វិលត្រឡប់​មក​ប្រទេស​កូរ៉េខាងត្បូង​វិញ​ពី​ទីក្រុង​វូ​ហាន​ដែលជា​ប្រភពដើម​នៃ​ការផ្ទុះ​វីរុស​ថ្មី ដែល​រហូត​មកដល់ពេលនេះ​បាន​ចម្លង​មនុស្ស​ជាង​៤.០០០ នាក់​នៅ​ប្រទេស​ចិន​និង​បាន​សម្លាប់​មនុស្ស​ជាង​១០០ នាក់​។​

​លោក​លី តេ​ហូ អនុ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​២៨​ខែ​មករា​នេះ​ថា​កាលបរិច្ឆេទ​នៃ​ការហោះហើរ​អាច​ផ្លាស់ប្តូរ​ដោយ​អាស្រ័យ​​លើ​ការពិគ្រោះ​យោបល់​ជាមួយ​រដ្ឋាភិបាល​ចិន​។​

​លោក​បាន​និយាយថា ប្រទេស​កូរ៉េខាងត្បូង​ក៏​នឹង​ប្រើ​ជើងហោះហើរ​ទាំងនេះ​ដើម្បី​យក​ម៉ាស​ការពារ​ចំនួន​២​លាន​ម៉ាស​និង​ឧបករណ៍​ផ្សេង​ទៀត​ទៅ​ប្រទេស​ចិន​​ដើម្បី​ជួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ការទប់ស្កាត់​វីរុស​នេះ​។​

​ចំណែក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​និយាយថា «​យើង​បាន​រៀបចំ​ចប់សព្វគ្រប់​ហើយ និង​ភាគី​ចិន​បាន​ទាក់ទង​មក​យើង​ថា ឥឡូវ​គេ​ត្រ​ផ​ម​ខ្លួន​រួចហើយ​​សំរាប់​ទទួល​យន្តហោះ​ឈ្នួល​មួយ​។​យើង​នឹង​បញ្ជូន​យន្តហោះ​មួយ​លើកដំបូង​ទៅកាន់​វូ​ហាន​នៅ​ល្ងាច​នេះ ហើយ​នឹង​នាំ​ទៅ​ជាមួយ​នូវ​ជំនួយ ដូចជា​ម៉ា​សមុខ​និង​​ខោអាវ​ការពារ​សំរាប់​ប្រជាជន​ចិន ព្រមទាំង​ជនជាតិ​ជប៉ុន​»៕​ប្រែ​សម្រួល​៖​សុខា​

ជប៉ុន​បញ្ជូន​យន្តហោះ​ឈ្នួល​ជើង​ដំបូង​ទៅកាន់​ក្រុង​វូ​ហាន​កាលពី​ល្ងាច​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...