Home ព័ត៌មានជាតិ អប់រំ រដ្ឋមន្ត្រី​ស...

រដ្ឋមន្ត្រី​សុខាភិបាល​៖​ស្ថានភាព​អ្នកជំងឺ​ជនជាតិ​ចិន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​នៅ​ខេត្ត​ព្រះសីហនុ​មិនមាន​ការវិវត្តន៍​ធ្ងន់ធ្ងរ​ទេ​

ដោយៈ​សុផល​/​ភ្នំពេញៈ​ស្ថានភាព​អ្នកជំងឺ​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ដែល​បាន​នឹង​កំពុង​ដាក់​នៅ​ដាច់ដោយឡែក​ពី​គេ​នៅ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​មាន​សុខភាព​ជាធម្មតា​មិនមាន​ការវិវត្តន៍​ធ្ងន់ធ្ងរ​ទេ​ខណៈ​ក្រុមគ្រូពេទ្យ​កំពុង​យកចិត្តទុកដាក់​ថែទាំ​យ៉ាងខ្ពស់​បំផុត​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​ថា​«​ស្ថានភាព​អ្នកជំងឺ​ជនជាតិ​ចិន​ឈ្មោះ​ចា​ជិន​ហួរ​(JiaJianhua)​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ដែលមាន​ផ្ទុក​វីរុស​ណូ​វែ​ល​កូ​រូ​ណា​មាន​សុខភាព​ជាធម្មតា​។​មិនមាន​ការវិវត្តន៍​ធ្ងន់ធ្ងរ​គួរឱ្យកត់សម្គាល់​ទេ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ខេត្ត​បាន​យកចិត្តទុកដាក់​ថែ​រទាំ​ខ្ពស់បំផុត​»​។​

​សូមជម្រាបថា​៖​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង និង​លោក សាយ សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅ​ព្រឹក​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​នេះ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​និង​តាមដាន​មើល​សកម្មភាព​ក្រុម​ស្កេ​នរក​រោគសញ្ញា​សង្ស័យ​ជំងឺឆ្លង​ផ្លូវដង្ហើម​ថ្មី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ បន្ទាប់ពី​រកឃើញ​ជន​ជាតិ​ម្នាក់ មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។​

​គួរ​រំលឹក​ផងដែរ​ថា​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រលប់​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០២០​នៅ​ទីស្តីការក្រសួង​ក្រសួងសុខាភិបាល​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​ក្រសួង​បាន​ស្រាវជ្រាវ​រកឃើញ​។​វីរុស​កូ​រ៉ូ​ណា​មានការ​បញ្ជាក់​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នូវ​ករណី​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​(2019nCoV)​នៅលើ​បុគ្គល​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ​ចា​ជិន​ហួរ​(JiaJianhua)​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​ធ្វើដំណើរ​មកពី​ទីក្រុង​អ៊ូ​ហាន​ជាមួយ​ក្រុមគ្រួសារ​៤​នាក់​។​ដែល​សំណាក​បាន​យកមក​ធ្វើ​វិភាគ​ទាំង​បួន​នាក់​នេះ​មាន​វិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​តែ​ម្នាក់​គាត់​គឺ​លោក​ចា​ជិន​ហួរ​។​

​បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​ដាក់​ព្យាបាល​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​តាម​ការអង្កេត​តាមដាន​របស់​ក្រុមគ្រូពេទ្យ​ស្ថានភាព​អ្នកជំងឺ​មាន​សភាព​នឹងនរ​មានតែ​រោគសញ្ញា​ផ្តាសាយ​ធម្មតា​ប៉ុណ្ណោះ​។​រីឯ​ក្រុមគ្រួសារ​គាត់​ក៏​មិនទាន់​រកឃើញថា​មាន​សញ្ញា​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ពួកគាត់​ណាមួយ​នៅឡើយ​ដែរ​។ ក្រុម​គ្រួ​ពេទ្យ​កំពុងតែ​តាមដាន​សុខភាព​ពួកគាត់​ដោយ​យកចិត្តទុកដាក់​បំផុត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...

សម្ពោធ​អគារ​ទីស្នាក់ការ​គ...

ដោយ​: គ្រញូង / បាត់ដំបង​:...