​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ធ្វើ​យុទ្ធនាការ​“​ព័ត៌មាន​ស្អាត​៣​មីនា​”

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(​ស​.​ស​.​ស​.​ក​)​បានកំណត់​យក​ថ្ងៃទី​៣ ខែមីនា​ដើម្បី​ប្រារព្ធ​យុទ្ធនាការ​«​ព័ត៌មាន​ស្អាត​»​។​នេះ​គឺជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ស​.​ស​.​ស​.​ក​ផ្តួចផ្តើម​យុទ្ធនាការ​បែបនេះ​ដើម្បី​បំផុស​ការផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត​ល្អ​ត្រឹមត្រូវ​នៅ​កម្ពុជា​។​

នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ស​.​ស​.​ស​.​កបាន​បញ្ជាក់ថា​ខ្លួន​មានបំណង​ប្រែក្លាយ​យុទ្ធនាការ​នេះ​ឱ្យទៅជា​យុទ្ធនាការ​ជាតិ​ប្រចាំឆ្នាំ​ដែល​ឆ្នាំ​ដំបូង​នេះ​គឺ​ប្រមូលផ្តុំ​លើ​គោលបំណង​៣​យ៉ាង​ដូចតទៅ​៖

​ទី​១​យុទ្ធនាការ​«​ព័ត៌មាន​ស្អាត​»៖​ប្រារព្ធ​ឡើង​ដើម្បី​ផ្ញើ​សារ​ដល់​ទាំងអស់គ្នា​ឱ្យ​ចូលរួម​កាត់បន្ថយ​និង​ឈានទៅ​លុបបំបាត់​ការ​ផុស​ផ្សាយ​និង​ការផ្សព្វផ្សាយ​នូវ​រូបភាព​ហិង្សា ភាសា​អសុរ​ស ព័ត៌មាន​ក្លែងក្លាយ ដែល​បំផ្លាញ​សីលធម៌​សង្គម​ប៉ះពាល់​ការសម្រេចចិត្ត​ត្រឹមត្រូវ​របស់​សង្គម​និង​ប៉ះពាល់​គុណ​តម្លៃ​មនុស្សជាតិ​។

ការលុបបំបាត់​ភាសា​អសុរ​ស ភាសា​រើសអើង ភាសា​ញុះញុង គឺជា​ការ​ទប់ស្កាត់បាន​នូវ​ឈ្នួន​នៃ សង្គ្រាមពាក្យសម្តី អំពើហិង្សា​នយោបាយ និង​ជាការ​ចូលរួម​ខាង​ស្មារតី​ក្នុងការ​ថែរក្សា​សុខសន្តិភាព កសាង​ភាពសុខដុមរមនា​វិបុលភាព​និង​សេចក្តីថ្លៃថ្នូរ​របស់​សង្គម​ជាតិ​។​

​ទី​២​យុទ្ធនាការ​«​ព័ត៌មាន​ស្អាត​»៖​ប្រារព្ធ​ឡើង​ដើម្បី​ផ្ញើ​សា​រថា​យើងទាំងអស់គ្នា​រួមទាំង​សារព័ត៌មាន​ផង​មាន​តួនាទី​រួមចំណែក​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដើម្បី​កសាង​សង្គម​ស្អាតស្អំ​សម្រាប់​អនាគត​ដ៏​ប្រសើរ​របស់​កម្ពុជា​។​យើង​ដឹងថា​មាន​ចំណុច​មិនល្អ​ខ្លះ​ក្នុងសង្គម​។​ប៉ុន្តែ​ការកសាង​ភាពត្រឹមត្រូវ​គឺ​ត្រូវ​ចាប់ផ្តើម​ពី​ខ្លួន​យើង​ម្នាក់ៗ​ជាមុន​។​

ជាមួយគ្នានេះ​គ្រប់គ្នា​មិន​ត្រឹមតែ​ត្រូវ​ពង្រឹង​ឯករាជ្យភាព​ខាង​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​ក៏ត្រូវ​មាន​ស្មារតី​ជាតិនិយម​ដោយ​ជម្នះ​ឱ្យបាន​នូវ​ឯករាជ្យ​ពី​មនោគមន៍វិជ្ជា​បរទេស​ហើយ​តម្កល់​ឧ​ត្ត​ម​គតិ​ផ្ទាល់ខ្លួន​បន្ត​ប្រើប្រាស់​«​សេរីភាព​ក្រោម​ស្មារតី​ជាតិ​ឯករាជ្យ​»​។

​ទី​៣​យុទ្ធនាការ​«​ព័ត៌មាន​ស្អាត​»៖​ប្រារព្ធ​ឡើង​ដើម្បី​ជា​វេទិកា​ប្រមូលផ្តុំ​ការប្តេជ្ញាចិត្ត​របស់​អ្នកសារព័ត៌មាន​និស្សិត​សិល្បៈករ​អ្នកលេង​បណ្តាញ​សង្គម​និង​សាធារណៈជន​ក្នុងការ​ចូលរួម​ពង្រឹង​ការផ្សព្វផ្សាយ​ខ្លឹមសារ​ជា​វិជ្ជមាន​។​ដើម្បី​រួមចំណែក​ពង្រឹង​សីលធម៌​សង្គម​សុ​ច្ចរិតភាព​អភិបាលកិច្ច​ល្អ​ព្រមទាំង​រួមចំណែក​ផ្សព្វផ្សាយ​សក្តានុពល​ជាតិ​និង​អារ្យធម៌​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រជាជន​កម្ពុជា​ទៅកាន់​ឆាក​អន្តរជាតិ​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​សង្ឃឹមថា​សារព័ត៌មាន​ស្អាត​ការផ្សព្វផ្សាយ​ល្អ​នឹង​ជួយ​លើកតម្កើង​បរិយាកាស​សង្គមជាតិ​ល្អ​ប្រជាជន​រស់នៅ​ថ្លៃថ្នូរ​ហើយ​ប្រទេសជាតិ​ថ្កើងថ្កាន​ខ្ពង់ខ្ពស់​។​យុទ្ធនាការ​«​សារព័ត៌មាន​ស្អាត​»​លើកដំបូង​នេះ​ប្រារព្ធ​ធ្វើ​នៅវេលា​ម៉ោង​៣:០០​រសៀល​ថ្ងៃទី​០៣​ខែមីនា​ឆ្នាំ​២០២០​នៅ អគារ​សេរីភាព ទីស្នាក់ការ​កណ្តា​លស​.​ស​.​ស​.​ក ដោយមាន​ការតាំង​ពិ​ពណ៌ ការសម្តែង​សិល្បៈ បទ​បង្ហាញ​របស់​វាគ្មិន និង ការ​ថ្លែង​របស់​គណៈអធិបតី​៕S/

​ ​ ​រូប​ថ​តៈ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកជំនាញ​ប្រជុំ​ត្រៀម​សម...

​ដោយៈ​សុផល​/​ភ្នំពេញ​: លោ...

​ប្រមុខ​រាជរដ្ឋាភិបាល​កម្...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ខ្លួន​ថៅកែ​ហាង​លក់​គ្...

​ដោយ​:​អង្គរតូច​/​សៀមរាប​...

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថ...

ដោយ​: សុផល / ភ្នំពេញ​: លោ...