ដោយៈសាវរក្សភ្នំពេញ៖យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថាគ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេសគិតពីរសៀល ម៉ោង២ថ្ងៃទី២៧ដល់ម៉ោង២រសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២០បណ្តាលឱ្យមនុស្សស្លាប់៣នាក់និងបង្កឱ្យរងរបួសធ្ងន់៣នាក់ក្នុង៦លើក ។
របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បង្កឱ្យមានការខូចខាតយានយន្ត សរុបជាច្រើនគ្រឿងក្នុងនោះមានម៉ូតូ,រថយន្តតូច-ធំនិងយានផ្សេងៗជាច្រើនគ្រឿងទៀត។រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ , មិន គោរព សិទ្ធ បត់មិន ប្រកាន់ស្តាំជាដើម ។
ទិន្នន័យគ្រោះថ្នាក់ចរាចរផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្កឱ្យមាន មនុស្ស ស្លាប់និងរបួសសរុបចំនួន៦នាក់នៅថ្ងៃទី២៨ខែមករានេះគឺកើតឡើងដោយសារហេតុការណ៍ ប៉ះទង្គិច ចំនួន ៦ លើក ៕S/
