ដោយៈគ្រញូង/បាត់ដំបង៖កម្លាំងនគរបាលចរាចរផ្លូវគោកខេត្តបាត់ដំបងបានឱ្យដឹងនៅថ្ងៃទី២៦ខែមករាឆ្នាំ២០២០បានចុះត្រួតពិនិត្យរថយន្តចង្កូតស្តាំដែលពាក់ស្លាកលេខក្លែងក្លាយបានជាច្រើនគ្រឿងដែលកំពុងធ្វើចរាចរណ៍នៅដងផ្លូវសាធារណៈ។

លោកចាន់សំបូរប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានឱ្យដឹងថានៅក្នុងឱកាសបុណ្យចូលឆ្នាំចិនៗន្ត្រីជំនាញបានសហការជាមួយមន្ត្រីចរាចរខេត្តបានចុះត្រួតពិនិត្យរថយន្តចង្កូតស្តាំដែលពាក់ស្លាកលេខក្លែងក្លាយបានជាច្រើនគ្រឿងដោយបានដាក់គោលដៅនៅលើដងផ្លូវនានាជុំវិញក្រុងស្រុកក្នុងទឹកដីខេត្តបាត់ដំបង។

លោកប្រធានមន្ទីរបានបន្តថានៅក្នុងកិច្ចប្រត្តិបតិការចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តគ្រប់ប្រភេទនៅលើតាមដងផ្លូវកន្លងមកនោះ គឺយើងពិនិត្យលើរថយន្តគ្មានស្លាកលេខ ពិនិត្យប័ណ្ណបើកបរ ឈៀកអាជីវកម្មនិងរថយន្តដឹកលើសកំណត់ដែលច្បាប់ហាមឃាត់និងតទ្រុងខុសស្តង់ដារជាដើម។ល។

លោកវរសេនីយ៏ទោឆៃច័ន្ទតារាប្រធានការិល័យនគរបាលចរាចរផ្លូវគោកនៃស្នងការខេត្តបានប្រាប់ភ្នាក់ងារព័ត៌មានតាមទូរស័ព្ទនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ថាជុំវិញបញ្ហារថយន្តចង្កូតស្តាំ ដែលបានប្រើស្លាកលេខក្លែងក្លាយនេះដែរគឺលោកនិងឆ្លងយោបល់ទៅថ្នាក់លើសិនថាតើគួរមានវិធានការយ៉ាងណាទៅលើម្ចាស់យានយន្ត ឬមួយបញ្ជូនទៅខាងគយនិងរដ្ធាករ។

បច្ចុប្បន្នរថយន្តចង្កូតស្តាំទាំងនោះត្រូវបានយកមករក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំទទួលបញ្ជាពីលោកឧត្តមទោអ៊ុចសុខុនស្នងការនគរបាលខេត្តជាអ្នកសម្រេច។រីឯរថយន្តសាំយ៉ុងប្រភេទទេសចរណ៍១៥កៅអីដែលតទ្រុងដឹកទំនិញខុសលក្ខណៈបច្ចេកទេសដែលបានធ្វើចរាចរជាក់ស្តែងគឺកម្លាំងរបស់យើងយកមកកាត់ទ្រុងនៅការរិយាល័យចរាចរផ្លុវគោកខេត្តតែម្តង៕S/

រូបថតៈរថយន្តចង្កូតស្តាំដែលពាក់លេខក្លែងក្លាយ និងរថយន្តតទ្រុងហួសការកំណត់