វ៉ៃកូ/ស្វាយរៀង/លោកវរៈសេនីយ៍ត្រី កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានដឹកនាំកម្លាំងនគរបាលក្រុង ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរផ្លូវគោក លើយានយន្តគ្រប់ប្រភេទលើដងផ្លូវ ដែលមិនគោរពច្បាប់ នៅចំណុចរង្វង់មូល ក្នុងក្រុងស្វាយរៀង។
លោក អធិការនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា ដើម្បីថែរក្សាការពារសន្តិសុខ សុវត្ថិភាព និងបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗក្នុងភូមិសាស្ត្រក្នុងក្រុងស្វាយរៀងកម្លាំងនគរបាលក្រុងតែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យចល័តនៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនទៅតាមគោលដៅដែលបានកំណត់ ក្នុងក្រុងស្វាយរៀង។
ជាពិសេសសហការជាមួយប្រជាការពារ បានដាក់កម្លាំងជិះល្បាត ២៤ម៉ោងនៅក្នុងភូមិសាស្ត្រក្នុងក្រុងដើម្បីត្រួតពិនិត្យការពារសន្តិសុខសុវត្ថិភាពនិងបង្ក្រាបរាល់បទល្មើសផ្សេងៗ។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងអស់ គ្នាត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ឱ្យបាគ្រប់ៗគ្នា គឺជិះម៉ូតូត្រូវ មានមួកសុវត្ថិភាព កញ្ចក់ និងស្លាកលេខឱ្យបានត្រឹមត្រូវ គឺដើម្បីអ្នកការពារជីវិតខ្លួនឯង៕S/


