ដោយៈគ្រញូង/បាត់ដំបង:កាលពីថ្ងៃទី២៧ខែមករាឆ្នាំ២០២០នៅសាលប្រជុំនៃស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោអ៊ុចសុខុនស្នងការនគរបាលខេត្តបាត់ដំបងបានព្រមានថាៈ”បើមានមន្ត្រីនគរបាលណាដែលមិនពាក់មួកសុវត្ថិភាពក្នុងពេលធ្វើដំណើរតាមម៉ូតូគឺត្រូវអនុវត្តកំហុសស្របតាមច្បាប់ស្តីពីចរាចរផ្លូវគោកនិងមានវិធានការជាក់ស្តែងស្របតាមវិន័យលេខ០០៦របស់កងកម្លាំងនគរបាលជាតិ”។
លោកស្នងការនគរបាលខេត្តបានថ្លែងបែបនេះនៅក្នុងពិធីប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសលេខ០០៦/២០គ.ស.ច.គរបស់គណ:កម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោកស្តីពីការរឹតបន្តឹងការអនុវត្តត្តច្បាប់ស្តីពីចរាចរផ្លូវគោកដែលចេញជាធរមានយូរឆ្នាំមកហើយ។នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសនេះផងដែរលោកស្នងកាខេត្ត បានស្នើឱ្យមន្ត្រីនគរបាលជាតិត្រូវធ្វើជាគំរូល្អក្នុងការអនុវត្តកិច្ចការនេះ ទាំងការគោរពច្បាប់ ឥរិយាបថ អាកប្បកិរិយា ពាក្យសម្តី របស់មន្ត្រីអនុវត្តច្បាប់ ចំពោះប្រជាពលរដ្ឋ។
លោកស្នងការនគរបាលខេត្តក៏បានធ្វើការប្តេជ្ញាធ្វើឱ្យបានល្អប្រសើរនូវសណ្តាប់ធ្នាប់សាធារណ: នៅជុំវិញបរិវេណផ្សារណាត់ក្រុងបាត់ដំបងដែលចតយានយន្តគ្មានសណ្តាប់ធ្នាប់និងការលក់ដូរហូរហៀរមកលើចិញ្ខើមថ្នល់ នាពេលឆាប់ៗខាងមុខនេះផងដែរ៕S/
រូបថតៈលោកស្នងការខេត្តព្រមានចំពោះមន្ត្រីនគរបាលដែលជិះម៉ូតូមិនពាក់មួកសវត្ថិភាពមន្ត្រីនគរបាលចូលរួមជាង៣០០នាក់