វ៉ៃកូ/ស្វាយរៀង៖លោកអេងហួតរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងលោកតូចប៉ូលីវ៉ាអភិបាលរងខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២០បានអញ្ជើញចូលរួមប្រជុំពិភាក្សាពាក់ព័ន្ធនិងការដាក់ម៉ាស៊ីនស្គេនកម្ដៅសម្រាប់អ្នកដំណើរឆ្លងកាត់ឱ្យបានត្រឹមត្រូវតាមស្ដង់ដារ។
ក្នុងនោះកែសម្រួលទីតាំងបំពាក់ម៉ាស៊ីនស្គេនដើម្បីតាមដាននិងការពារការឆ្លងវិរុសផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណា(VirusCorona)និងបានអញ្ជើញចុះត្រួតពិនិត្យទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង។ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីលោកអភិបាលរងក្រុងបាវិតនិងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិតលោកនាយករងប៉ុស្ដិ៍អន្តោប្រវេនស៍លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត ។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានបញ្ជាក់ថា: កិច្ចប្រជុំនេះ ផ្តោតសំខាន់ទៅលើការ ប្តូរទីតាំងស្គេនទៅពីមុខវិញឲ្យចំកន្លែងអ្នកទេសចរចូលមកដើម្បីធ្វើការស្គេនហើយទើបអនុញ្ញាតឲ្យចូលបោះត្រា ចូលមកស្រុកខ្មែរ និងពង្រឹងយកចិត្តទុកដាក់ ចំពោះវិរុសកូរូណា បើមានការសង្ស័យ ត្រូវបញ្ជូនទៅពិនិត្យភ្លាមៗផងដែរ ៕S/