ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ម្តាយឪពុកចេញទៅធ្វើការទុកចៅឱ្យជីដូនមើលខណៈជីដូនមកមុខផ្ទះចៅលេងភ្លើងនៅខាងក្រោយបណ្តាលឱ្យឆេះផ្ទះបាយអស់១ខ្នង។ហេតុការណ៍កើតឡើងនៅម៉ោង៣ល្ងាច ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅចំណុចភូមិ ព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រើនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រះពន្លាបានឱ្យដឹងថា៖ម្ចាស់ផ្ទះបាយមានឈ្មោះ កែវ វណ្ណា ប្រុស អាយុ ៦៩ឆ្នាំ ប្រពន្ធមានឈ្មោះ កែវដាវ៉ាន ស្រី អាយុ៦៧ ឆ្នាំរស់នៅភូមិ ព្រៃឬស្សីសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។នៅមុនពេលកើតហេតុនោះម្តាយ ឪពុកចេញទៅធ្វើការ ទុកចៅឱ្យជីដូនមើលជីដូនមកមុខផ្ទះចៅលេងភ្លើងបណ្តាលឱ្យឆេះផ្ទះបាយយ៉ាងសន្ធោសន្ធៅ។
ភ្លាមៗនោះលោកឧត្តមសេនីយ៍ត្រីរ៉ែមវីរៈស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលប្រចាំបញ្ជាបានបញ្ចេញរថយន្តពន្លត់អគ្គិសភ័យចំនួន៣គ្រឿងនិងមាននគរបាលពន្លត់អគ្គិសភ័យជាច្រើននាក់ ព្រមទាំងមានលោកហ៊ឹករ៉ាយ៉ាអភិបាលក្រុងសិរីសោភ័ណដឹកនាំផងនិងប្រជាពលរដ្ឋពួតដៃគ្នាបាញ់ទឹកពន្លត់ភ្លើងរលត់ជាស្ថាពរ មិនបណ្តាលឱ្យឆេះឆ្លងមកផ្ទះមុខនិងផ្ទះជិតខាងបន្តទៀតឡើយ ៕S/

រូបថត ៖ ចៅនៅជាមួយជីដូនលេងភ្លើងបណ្តាលឲ្យឆេះផ្ទះបាយ (រូប៖ ប.ជ័យ)

