មន្ត្រី​ហាមឃាត់​ខណៈ​ពលរដ្ឋ​មា​នៈរក​រ៉ែ​មាស​នៅ​ម្តុំ​កន្លែង​លំបាក់​ថ្មភ្នំ​ដូងព្រះ​នៅ​ក្រុង​សិរីសោភ័ណ​

​ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​បាន​បន្ត​ចុះ​ហាមឃាត់​ប្រជាពលរដ្ឋ​កុំឱ្យ​រក​រ៉ែ​មាស់​នា​កន្លែង​ការដ្ឋាន​កាយ​ភ្នំ​ដែលមាន​លំបាក់​ថ្ម​ទាំង​ផ្ទាំងៗ​កន្លងមក​ព្រោះ​បារ​ម្ម​គ្រោះថ្នាក់​ជាយថាហេតុ​។​ប៉ុន្តែ​ដោយ​ក្តី​លោភលន់​ចង់បាន​លាភសក្ការៈ​អ្នកស្រុក​ដែល​ផ្អូក​ផ្អើល​ទាំងនោះ​មិន​ស្តាប់​តាម​ការណែនាំ​ឡើយ​។​បាតុភាព​នោះ​ផ្ទុះ​ខ្លាំង​នៅ​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០​នៅ​ចំណុច​ភ្នំ​ដូងព្រះ​ស្ថិត​ភូមិ​/​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ ។​

​លោក​ហ៊ឹ​ល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​ក៏​ដូច​លោក​វរសេនីយ៍​ស៊ី​ឌី​អធិការនគរបាល​ក្រុង​បាន​ប្រាប់​សារ​ព៌​ត័​មាន​ថា​៖​មាន​ប្រជាពលរដ្ឋ​រាប់សិប​នាក់​បាននាំគ្នា​ទៅរក​រ៉ែ​មាស​នៅ​កា​ដ្ឋា​ន​កាយ​ដីភ្នំ​ក្នុង​គម្រោង​កសាង​ពហុកីឡាដ្ឋាន​ខេត្តបន្ទាយមានជ័យ ។​

​សូម​រំលឹកថា កាលពីដើម​ខែធ្នូ​ឆ្នាំ​២០១៩ មាន​បាតុភូត​លំបាក់​ផ្ទាំង​ថ្មភ្នំ​ដ៏​ខ្លាំង​លាន់​ឰ​ដូច​រញ្ជួយ​ដី ហើយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ជនពិការ​ក្រីក្រ​នោះ​ក៏បាន​សុំ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​អន្តរាគមន​ន៍​។​នោះ​មកពី​មាន​ហា​នី​យ​ភ័យ​ឬ​ប្រឈម​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ពី​លំបាក់​ផ្ទាំង​និង​ដុំថ្ម​ភ្នំ​ធំៗ ។​

ក្រោយ​ការណែនាំ​និង​ហាមឃាត់​ពី​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​២០-៣០​នាក់​បាន​ព្រម​ចេញពី​កន្លែង​ហា​នី​យ​ភ័យ​មួយរយៈ​ខ្លី​។​ប៉ុន្តែ​នៅមាន​ពលរដ្ឋ​ជាង​២០​នាក់​ទៀត​មិន​ចាក់ចេញ​ទេ​លើកលែងតែ​ពេលយប់​ដែល​ពួកគេ​បាន​ត្អូញត្អែរ​និង​ឌី​ដង​ទៅ​មន្ត្រី​អាជ្ញាធរ​និង​អ្នកសារព័ត៌មាន​ថា​៖​សហគមន៍​គ្រួសារ​ជនពិការ​និង​ជនក្រីក្រ​ចម្រុះ​របស់ខ្លួន​ក្រីក្រ​ណាស់​ហើយ​កម្រ​នឹងមាន​ម​ន្ត្រូ​ី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​មើលឃើញ ។​

​ម្យ៉ាង​ពួកខ្លួន​ទើប​សុបិន​ឃើញ​ហើយ​ជាក់ស្តែង​ក៏​ក​ឃើញ​រ៉ែ​មាស​រួច​ក៏​នាំគ្នា​ទៅ​រើស​ប្រមូល​និង​កើប​លក់​អោយ​ឈ្មួញ​ដែល​ទៅ​ប្រចាំ​ការទិញ​។​ក្នុងតម្លៃ​ដី​ជាប់​រ៉ៃ​មាស​១​កំបង់​បាន​ថ្លៃ​ពី​២​ទៅ​៣​ម៉ឺន​រៀល​ឬ​១​គី​ឡី​ក្រាម​ដី​លាយ​រ៉ៃ​មាស​លក់បាន​តម្លៃ​៥​ទៅ​៦​ម៉ឺន​រៀល​។​

​ឬ​អាច​ថា​ក្នុង​១​ថ្ងៃៗ​ងា​ច​ដោះស្រាយ​ជី​វិភាព​គ្រួសារ​យ៉ាង​ស្រួល​។​ពលរដ្ឋ​រស់នៅ​ម្តុំ​នោះ​មិន​សប្បាយចិត្ត​ឡើយ​ពេល​មាន​មន្ត្រី​និង​អ្នក​សារព៍ត៌មាន​ចូលទៅ​ធ្វើការ​នៅ​ទីនោះ​ហើយក៏​មិន​ចង់​សហការ​ឬ​ផ្តល់​ព៍ត៌មាន​ឡើយ​។​ពួកគេ​នៅបាន​ចំអក​អោយ​មន្ត្រី​និង​អ្នក​សារព៍ត៌មាន​ថា​៖​តើ​មកទល់​ពេល​ជាក់ស្តែង​ផ្ទាំង​ថ្មភ្នំ​នោះបាន​បាក់​ស្អី​ទៀត​ទេ ?

រដ្ឋ​បាន​បន្តថា​៖​រវាង​ជីវ​ភព​ក្រីក្រ​តោកយ៉ាក​ហើយ​គ្រាន់តែ​ប្រឈម​នឹង​គ្រោះថ្នាក់​ថ្មភ្នំ​បាក់​សង្កត់ និង​បាន​ផល់​ចិញ្ចឹមជីវិត​សម្បូរ​សប្បាយ​តើ​អោយ​ពួកគាត់​សម្រេចចិត្ត​យ៉ាង​ណា?​ម្យ៉ាង​ទីតាំង​នោះ​ជា​ដីភ្នំរ​ដ្ឋិ​ធម្មជាតិ ហើយ​នៅជាប់​ផ្ទះ​នៃ​សហគមន៍​ពួកខ្លួន ផងដែរ ៕S/

​រូបថត​៖​មន្ត្រី​ហាមឃាត់​ខណៈ​ពលរដ្ឋ​មា​នៈរក​រ៉ែ​មាស​នៅ​ម្តុំ​កន្លែង​លំបាក់​ថ្មភ្នំ​ដូងព្រះ​នៅ​ក្រុង​សិរីសោភ័ណ (​រូប​៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...