ដោយ:គង់ហេង/កំពង់ចាម៖ស្តូបមិត្តភាពកម្ពុជា-វៀតណាមដែលបានសាងសង់នៅក្នុងបរិវេណសួនច្បារជាប់ឆ្នេរទន្លេមេគង្គក្នុងក្រុងកំពង់ចាមនិងបានដាក់សម្ភោធជាផ្លូវការក្រោមអធិបតីភាពលោកស្រីកិត្តិហបណ្ឌិតម៉ែនសំអនឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាចក្រី ហេង សំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០២០នេះគឺជាស្តូបទី១៦នៃស្តូបមិត្តភាពសរុបដែលបានសម្ភោធហើយទូទាំងប្រទេស។
លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថាសំណង់ស្តូបមិត្តភាពកម្ពុជា-វៀតណាមខេត្តកំពង់ចាមកំពុងនិងអមដោយសំណង់ជាសួនច្បារដ៏ស្រស់ឆើតឆាយបានដាក់សម្ភោធជាផ្លូវការនាថ្ងៃនេះបានស្ថាបនាតាំងពីឆ្នាំ២០១៦។ក្រោមការឧបត្ថម្ភថវិកាសាងសង់ទាំងស្រុងរបស់ប្រទេសវៀតណាម តាមរយ:ក្រុមប្រឹក្សាជាតិរណសិរ្សអភិវឌ្ឈន៍មាតុភូមិកម្ពុជា។
លោកអភិបាលខេត្តបានមានប្រសាសន៍ទៀតថា«ស្តូប»នេះគឺជានិមិត្តរូបនៃការរំលឹកគុណការធ្វើពលីកម្មអាយុជីវិតរបស់វីរយុទ្ធជនកម្ពុជានិងវីរយុទ្ធជនស្ម័គ្រចិត្តវៀតណាម។ជាពិសេសដើម្បីរំលឹកគុណូបការ:ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុរំដោះ ប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោកញ៉ែមវ៉ាលីអនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានមានប្រសាសន៍ថា«ស្តូបមិត្តភាពកម្ពុជា-វៀតណាមខេត្តកំពង់ចាម»ដែលបានសម្ភោធនៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០នេះ គឺស្តូបមិត្តភាពទី១៦ ដែលបានដាក់សម្ពោធរួចហើយ។
លោកអនុប្រធានអចិន្ត្រៃយ៍បានមានប្រសាសន៍ឳ្យដឹងទៀតថាក្នុងនោះ«ស្តូបមិត្តភាពកម្ពុជា-វៀតណាម»ដែលបានសម្ភោធហើយមាន: រាជធានីភ្នំពេញ ខេត្តកំពត ខេត្តព្រះសីហនុខេត្តកំពង់ឆ្នាំងខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តកោះកុង និងខេត្តកំពង់ចាមសម្ភោធនៅថ្ងៃទី២៨ មករានេះ។
លោកវ៉ាលីបានមានប្រសាសន៍បន្តថាជាមួយនេះក៏សូមស្នើឳ្យខាងអាជ្ញាធរខេត្តកំពង់ចាមរៀបចំការសាងសង់សួនច្បារជាប់សួនច្បាររបស់ស្តូបនេះបង្ហើយ។ដោយសំណើដែលយើងបានស្នើសុំទៅកាន់ភាគីវៀតណាមដំណាក់កាលចុងក្រោយនោះគឺខាងវៀតណាមបានផ្តល់ថវិកាសម្រាប់សាងសង់សួនច្បារនេះហើយ៕S/