ដោយបាយ័ន/សៀមរាប៖ថ្ងៃទី២៨ខែមករាឆ្នាំ២០២០ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវប្រចាំដូចខាងក្រោម ៖ដោយទី១-បន្តចាក់គម្របរឺហ្គា និងរៀបពុម្ពដើម្បីចាក់ចិញ្ចើមលើគម្រោងថែទាំខួបផ្លូវខេត្តលេខ266C គ.ម10+200 ដល់គ.ម10+600 (ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី,។
ទី២បានបន្តចូលថ្មម៉ិចលើគម្រោងជួសជុលខួបផ្លូវខេត្តលេខ266Fចន្លោះគ.ម00+000ដល់គ.ម3+270ស្ថិតក្នុងភូមិសសរស្ដម្ភឃុំសសរស្ដម្ភស្រុកពួក,និងទី៣បានបន្តធ្វើការជួសជុលបង្គោលបង្គោលគីឡូម៉ែត្រការងារថែទាំប្រចាំផ្លូវជាតិលេខ63ចន្លោះគ.ម5ដល់គ.ម7ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
ជាមួយគ្នានេះដែរក្រុមបច្ចេកទេសក៏បានអនុវត្តគម្រោងកែលំអបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាបរបស់ធនាគារអភិវឌ្ឍន៍អាស៊ីADBគិតត្រឹមថ្ងៃទី27ខែមករាឆ្នាំ2020នេះការងារខួងដាក់បំពង់លូបានប្រវែងសរុប3195ម៉ែត្រស្មើនឹង86.35)ភាគរយ។ក្នុងនោះមានរណ្ដៅទីNW08៖រើពុម្ពលាបកៅស៊ូការពារជម្រាបទឹក។
លប់ខ្សាច់អណ្តូងលូជាន់ទី២,+រណ្ដៅទីNW07៖រើពុម្ពលាបកៅស៊ូការពារជម្រាបទឹកហើយលប់ខ្សាច់អណ្តូងលូជាន់ទី1, +រណ្ដៅទីNW06៖រៀបចងរបាដែកអណ្តូងលូជាន់ទី1,រណ្ដៅទីNW05៖រណ្តៅរងចាំភ្ជាប់បំពង់លូ,រណ្ដៅទីNW04៖ចាប់ផ្តើមដំណើរការម៉ាស៊ីនខួងដាក់បំពង់លូបន្តពីNW04ទៅNW05បានចំនួន35កង់ស្មើនឹងប្រវែង 140m,+រណ្ដៅទីNW0(ត្រង់ផ្លូវកែងផ្សារទំនើបអង្គរ)៖បន្តជីករណ្តៅដីនិងផ្សារដែកធ្នឹមទប់បន្ទះដែកស៊ីតផែល,+រណ្ដៅទីNW02(ស្ថិតនៅមុខផ្សារទំនើប Luckymall) ៖ បន្តដំណើរការវាយបន្ទះដែកស៊ីតផែល៕S/
រូបភាព÷ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបានអនុវត្តការងារថែទាំផ្លូវខួបនិងថែទាំផ្លូវប្រចាំព្រមទាំងអនុវត្តគម្រោងកែលំអបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាប៕ បាយ័ន