ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖សាខាកាកបាទក្រហមខេត្តព្រះវិហារកាលពីថ្ងៃ២៨ ខែមករា ឆ្នាំ២០២០ បានបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជាជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យសម្តេចហ៊ុនសែនក្រពុំឈូកចំនួន៥៥នាក់។យុវជនទើបរើសថ្មីចំនួន២៧នាក់ស្រី២៣នាក់ស្ថិតនៅភូមិស្វាយប៉ាតឃុំរំដោះស្រុករវៀងក្រោមវត្តមានលោកយុងគឹមហ៊ាននាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។
លោកនាយកបានលើកឡើងថាដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សាសាលាបានរើសយុវជនបំពេញនិងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជាជូននាពេលនេះ។គោលបំណងដើម្បីឱ្យប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមតួនាទីរបស់យុវជនកាកបាទក្រហមពិសេសវិជ្ជាសង្គ្រោះបឋម។
ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖-រៀនសូត្រអោយក្លាយជាកូនល្អសិស្សល្អមិត្តល្អ-ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ។គោរពច្បាប់ចរាចរឱ្យខ្ចាប់ខ្ជួន។-ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ-ជៀសវាងការប្រើប្រាស់អំពើហឹង្សា។-ជួយកិច្ចការផ្ទះបន្ទាប់ពីការសិក្សារៀនសូត្រ។បន្ទាប់មកបានប្រគល់សៀវភៅចំណេះដឹងមូលដ្ឋានវិជ្ជាសង្គ្រោះបឋមចំនួន១០ក្បាលនិងបន្ថែមសម្ភារវិជ្ជាសង្គ្រោះបឋមថ្មី ១ឈុត ៕S/