ដោយ:សុខុម/ស្ទឹងត្រែង:នគរបាលឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធករណីជួញដូរសារធាតុញៀនខុសច្បាប់។ករណីនេះធ្វើឡើងនៅភូមិសាស្ត្រឃុំព្រះរំកិលស្រុកបូរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ និង៤៧នាទី។
ប្រភពព័ត៌មានពីនគរបាលបាននិយាយថាក្រោយពីទទួលបានសេចក្ដីរាយការណ៍មានករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។លោកអធិការបានចាត់ឱ្យលោកអធិការរងទទួលការងារប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះរំកិលនៃនគរបាលស្រុកបុរីអូរស្វាយសែនជ័យបង្ក្រាបបានភ្លាមៗ។ក្នុងនោះឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២នាក់(ប្តីប្រពន្ធ)មានឈ្មោះ បៃ សែងចាន់ភេទប្រុសអាយុ៤០ឆ្នាំទីលំនៅឃុំកំពង់ស្រឡៅ២ស្រុកឆែបខេត្តព្រះវិហារ(ប្ដី)។
២.ឈ្មោះហ្វយឡៃអាយុ៤២ឆ្នាំ(ប្រពន្ធ)វត្ថុតាងចាប់យករួមមាន៖វត្ថុតាងសង្ស័យជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ពណ៌ក្រហមក្បឿង មានអក្សរឡូហ្គោ WY ចំនួន៣កញ្ចប់តូច ស្មើរនឹង ៥៨៦គ្រាប់។ បន្ទាប់មកក៏បានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿង និងចាត់ការបន្ត៕S/