ដោយអូរស្មាច់/ឧត្តរមានជ័យ៖មន្ត្រីនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកនៃក្រសួងធនធានទឹកនិងឧតុនិយមក្រុមការងារនិងទីប្រឹក្សាបច្ចេកទេសគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ។
ការគាំទ្រកសិករសហការនិងក្រុមការងារមន្ទីរធនធានទឹកនិងឧតុនិយមខេត្តចុះត្រួតពិនិត្យទីតាំងអនុគម្រោងចំនួន៨ទីតាំងមន្ទីស្នើសុំតបណ្តាញអគ្គិសនីនិងស្ថានីយ៍បូមទឹកដោយប្រើម៉ូទ័រក្នុងស្រុកចំនួន២ក្នុងខេត្តឧត្តរមានជ័យ។
ទីតាំងទី១នៅចំណុចស្ទឹងទឹកជុំស្ថិតក្នុងឃុំបេងស្រុកបន្ទាយអំពិលសម្រាប់ជួយសង្គ្រោះស្រូវវស្សាចំនួន៦០០ហិកតា។ស្ថានីយ៍បូមទឹកដោយប្រើម៉ូទ័រចំនួន៧ទីតាំងក្នុងតំបន់ប្រឡាយមេស្ទឹងស្រែង១ស្ថិតក្នុងឃុំជើងទៀនស្រុកចុងកាល់សម្រាប់ជួយសង្គ្រោះស្រូវវស្សានិងស្រូវប្រាំងចំនួន២.៥០០ហិកតា។
ក្នុងពេលកូនរដូវប្រាំងកើតឡើងខណៈកំពុងអនុវត្តនូវគម្រោងក្នុងជំហានទី១សរុបចំនួន១៦២អនុគម្រោងសម្រេចបានចំនួន៨២ភាគរយនៃអនុគម្រោង។សរុបគ្រោងលើកផែនការបន្តសម្រាប់ជំហានទី២ចំនួន១៨០ អនុគម្រោងបន្ថែមទៀត៕S/