វ៉ៃកូ/ស្វាយរៀង៖ក្នុងបំណងដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយស្រុកចន្ទ្រាឱ្យបានល្អនោះកាលពីថ្ងៃទី២៨ខែមករាឆ្នាំ២០២០លោករាជបុនអភិបាលរងស្រុកបានដឹកនាំក្រុមការងារចុះណែនាំប្រជាពលរដ្ឋនិងបញ្ចៀសសត្វគោក្របីនៅក្នុងភូមិចេកឃុំសំរោងឱ្យធ្វើដំណើរតាមផ្លូវរទេះវិញបញ្ឈប់ការធ្វើដំណើរតាមផ្លូវកៅស៊ូដែលនាំឱ្យប៉ះពាល់ដល់សោភណ្ឌភាពសណ្ដាប់ធ្នាប់សាធារណៈ។
លោកធឿនរដ្ឋាប្រធានការិយាល័យអន្តរវិស័យសាលាស្រុកចន្ទ្រាបានឱ្យដឹងថាដើម្បីសោភណ្ឌភាពបរិស្ថាន និងសណ្តាប់ធ្នាប់ របៀបរៀបរយស្រុក បានល្អដោយមានការណែនាំ ពីលោកអភិស្រុកផ្ទាល់ បានចាត់ក្រុមការងារស្រុកចុះអប់រំនិងស្នើរដល់ប្រជាពលរដ្ឋចិញ្ចឹមគោក្របី។
កុំព្រលែងនៅលើផ្លូវជាតិដែលចាក់កៅស៊ូនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរ។បញ្ចៀសគ្រោះចរាចរដែលកើតជាយថាហេតុក្នុងនោះក្រុមការងារបានឱ្យពលរដ្ឋត្រូវព្រលែងនិងដេញគោក្របីតាមផ្លូវរទេះវិញដែលពុំសូវមានប្រជាពលរដ្ឋធ្វើដំណើរច្រើន៕S/