ដោយ:ម៉ារ៉ា/ភ្នំពេញ៖បុរសម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រស្រវឹងខ្លាំង រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី២៨ខែមករាឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ2ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រពាក់ផ្លាកលេខភ្នំពេញ 2j 3648បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។លុះមកដល់ចំណុចកើតហេតុបានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋតែម្ដងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំជនបង្កយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស។ចំណែករថយន្ត សមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននរគបាលខណ្ឌដង្កោចាំភាគីទាំងសងខាងទៅដោះស្រាយនៅពេលក្រោយ៕S/Ha