ភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារទី២៨មករាថា ចិនបានយល់ព្រមឱ្យអង្គការសុខភាពពិភពលោក (WHO)បញ្ជូនក្រុមអ្នកជំនាញអន្តរជាតិនៅទីនោះឱ្យបានឆាប់ដើម្បីបង្កើនការយល់ដឹងអំពីវីរុសថ្មីនិងធ្វើការឆ្លើយតបជាសកលចំពោះការផ្ទុះឡើងនៃវីរុសនៃជំងឺផ្លូវដង្ហើម ដែលរហូតមកដល់ពេលនេះ បានស្លាប់មនុស្សចំនួន១៣២នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល២ ថ្ងៃរបស់អគ្គនាយកអង្គការសុខភាពពិភពលោកដែលបានជួបជាមួយប្រធានាធិបតីចិនលោកស៊ី ជីនពីង ក្រុមរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីការបរទេសចិននោះ អង្គការសុខភាពពិភពលោកនេះ បាននិយាយថា ការយល់ដឹងកាន់តែច្រើនអំពីសមត្ថភាពនៃការឆ្លងវីរុសពីមនុស្សទៅមនុស្សមានភាពបន្ទាន់ដើម្បីផ្តល់យោបល់ដល់ប្រទេសដទៃៗទៀត៕ដោយ៖សុខា/sn/Ha
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក