ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះមានរឿងរាវចូលអុកឡុកយាយីបន្តិច ហើយពិសេសការ ប្រកបការងារក៏តែងរាំងស្ទះនិងរឿងរាវយាយីផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបលើបញ្ហាប្រទាំងប្រទើសច្រើនហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹង។ការធ្វើដំណើរឆ្ងាយជិតជួបភាពរកាំចិត្តច្រើនពិសេសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនដោយប្រការណាមួយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំចូលចិត្តលេងម៉េះម៉ោះច្រើនប្រយ័ត្នកើតជម្លោះវិវាទមានតែរឿងសៅហ្មង ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែមានការប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់នោះងាយកើតចំពោះមុខផង។បើមានការប្រកបការងារចាប់ផ្តើមមានការរាំងស្ទះនិងធ្វើមិនទាន់។លោកអ្នកត្រូវខិតខំព្យាយាមពុះពារការងារច្រើនទើបសម្រេចជោគជ័យទៅរួច។ក្រៅពីនេះបញ្ហាប្រាក់កាសក៏ងាយហូរធ្លាយចេញច្រើនជាងហូរចូលផងដែរ។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីស្រុតចុះដូចនេះការប្រកបរបររកស៊ីជួញដូរមានការរកាំចិត្តនិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំវិញមានដំណើរថយក្រោយច្រើនជាងការរីកលូត លាស់ទៅមុខ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃនេះភាពស៊យនៅតាមលោកអ្នកជាប់នៅឡើយទេដូចនេះការបំពេញការងារងាយត្រូវគេបំពានណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីលាភធំដុំកុំសូវសង្ឃឹមពេកពីព្រោះច្រើនមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេគឺបើបានត្រឹមមួយសមរម្យប៉ុណ្ណោះហើយអ្នកខ្លះអាចត្រូវខកបំណងទៀតផង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីជឿពាក្យសម្តីក្រុមមនុស្សពេកឡើយព្រោះអ្នកខ្លះអុជអាលឱ្យតែលោកអ្នកធ្លាក់ទឹកហើយគេចាំទះដៃហ៊ោនៅពេលក្រោយប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះមិនថាការងារតូចធំលោកអ្នកអាចសម្រុកបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ក្នុងរង្វង់គ្រួសារកំពុងកើតមានវាលកាលកុម្ពត្រជាក់ត្រជុំប្រពៃណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសមម្ល៉ោះហើយជា ឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តី សុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំរោង
រាសីស្រុតចុះ។រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តអ្វីមួយងាយភ្លាំងភ្លាត់ណាស់គប្បីមានការប្រយ័ត្នប្រយែង។ ការរស់នៅថ្ងៃនេះលោកអ្នកជួបនូវអារម្មណ៍តប់ប្រម៉ល់ និងទោះប្រកបកិច្ចការអ្វីមានការខកបំណងច្រើន។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ បើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យ ឱ្យបានច្បាស់លាស់បន្តិចទើបគ្មានពាក្យថាកម្មក្រាសទៅគ្រាខាងមុខ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរគួរសមដូចនេះលោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាសពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។ការរស់នៅមានភាពសុខដុមនិងមានជោគជ័យ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិចព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកមានភាពស្ងប់ស្ងាត់និងមានភាពជឿន លឿនទៅមុខសន្សឹមៗឥតមានឧបសគ្គអ្វីធំដុំនាំជួបការលំបាកក្នុងការរែកពន់នោះ ឡើយ។ការបំពេញកិច្ចការវិញលោកអ្នកនៅពេលនេះគឺយកថ្ងៃល្អចុះធ្វើអ្វីមួយព្រោះថាផលល្អៗនិងហុចឱ្យជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកឯបើលោកអ្នកចង់រើទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃ។
ចំណែកសម្ព័ន្ធស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងផ្អែមល្ហែមល្អប្រពៃ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ការប្រកបមុខជំនួញនិងការទំនាក់ ទំនងផ្នែកខាងក្រៅណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះលោកអ្នកត្រូវរែកពន់ភាពលំបាកលំបិនមិនតិចដែរទេព្រោះតែចំណូលតិចឯការចំណាយវិញគ្រប់សារពើ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំគប្បីមានចិត្តស្រាលផ្ទុកតែកំហឹងក្នុងខ្លួននាំកើតតែរឿងរ៉ាវឥតមានធូរស្បើយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបបញ្ហាលំបាកច្រើនបន្តិចពិសេសជួបបញ្ហាធ្វើច្រើនខុសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកុំគប្បីលោភលន់ទិញរបស់របរទុកច្រើនពេកឡើយព្រោះផ្លែផ្កាហុចមកវិញមិនដូចជាទីគាប់ចិត្តទេ។ការធ្វើដំណើរទីជិតឆ្ងាយបើទោះបីថាមិនមានអ្វីបង្កការអុកឡុកយាយីក្តីតែក៏មានភាពទុក្ខព្រួយបារម្ភច្រើន។
ចំណែកបញ្ហាស្នេហាកំលោះក្រមុំមានកាប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវជួនពាក់មុខ យក្សដាក់គ្នាឬកើតការគុំគួនដោយប្រការណាមួយ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរគួរសមហើយបើទោះបីធ្វើអ្វីក៏តែងមានការរីកលូតលាស់សន្សឹមៗទៅមុខជានិច្ច។ ប៉ុន្តែទោះបី យ៉ាងណាការប្រកបការងារថ្ងៃនេះលោកអ្នកគប្បីមានការព្យាយាមអត់ធ្មត់បន្តិចពីព្រោះ ថាផលអាក្រក់នោះងាយកើតមានផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនណាស់។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការមិនមាត់ការរកគ្នាច្រើនថ្ងៃ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាអារម្មណ៍កើតជារឿងរាវណាមួយឡើង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភហេងធំៗច្រើនបោលហួសនិងចាប់ពុំសូវជាប់ទេតែលាភតូចតាចមានហូរចូលហូរហែគ្រាន់បំពេញបំពង់ផងដែរ។ការរស់នៅចូរប្រយ័ត្នសម្តីបន្តិចពីព្រោះថាងាយនាំភ្លើងបង្កាត់ជាបញ្ហាជាមួយអ្នកដទៃណាស់។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រទាំងប្រទើសព្រោះតែការចង់ចាញ់ ឈ្នះគ្នានិងការប្រកែប្រកាន់ច្រើនរៀងៗខ្លួន៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ថ្ងៃនេះបើលោកអ្នកចង់សរុបការងារអ្វីមួយតែងងាយឆាប់ចប់និងទទួលបានផលលឿនផង។ក្រៅពីនេះបើលោកអ្នកចង់ផ្តើមធ្វើអ្វីក៏ជាពេលវេលាល្អពិសេសការចាប់ផ្តើមការងារក្រុមហ៊ុនឯកជនឬធ្វើអ្វីមួយដែលចំណាយប្រាក់កាស។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខហើយបើមានជម្លោះពេលនេះជាកាសល្អក្នុងការផ្សះផ្សារឡើងវិញផង ៕