សិស្សសន្លប់ញឹកញាប់ពេក គ្រូ និង អាជ្ញាធរសម្រេចធ្វើពិធី​សែនព្រេន

ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី ៖ ក្រោយការដួលសន្លប់របស់សិស្សច្រើនលើកនិងបន្តអូសបន្លាយជិត១ខែមកហើយ ដោយពុំអាចសន្និដ្ឋានច្បាស់ថា បណ្តាលមកពីអ្វី គ្រូនិងអជ្ញាធរស្រុកកែវសីមា បានសម្រេចរកគ្រូអបិយជំនឿរនិងធ្វើពិធីសែនព្រេន សុំ​សេចក្តីសុខ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៨មករាឆ្នាំ២០២០នៅទីតាំងវិទ្យាល័យហ៊ុន​សែនកែវសីមាដោយផ្ទាល់។

លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម ស្រុកកែវសីមា បានឲ្យដឹងនៅរសៀលថ្ងៃទី២៨ មករានោះ ថា មិនមានអ្វីធំដុំនោះទេ…យើងគ្រាន់តែសែនព្រេនតាមទម្លាប់ អបិយ៏ជំនឿបន្តិចបន្តួចប៉ុនណោះ…សាលានេះទើបសង់រួច ហើយកន្លងមកក៏ធ្លាប់និមន្តព្រះសង្ឃសូត្រមន្ត…។
ដោយសារតែមានករណីសិស្សសន្លប់ដល់ទៅពីរដង ត្រឹមរយៈពេលខ្លី ទើបគេរកគ្រូទាយព្រោះតំបន់នេះដំបូងឡើយជាព្រៃសុទ្ឋសាធ ចំនែកសិស្សចេះតែមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ទើបអាជ្ញាធរសម្រេចកាប់រានដីព្រៃនៅចំនុចជិត អធិការនគរបាលស្រុកកែវសីមា សង់ជាវិទ្យាល័យចំនួនពីរអគារសម្រាប់សិស្សានុសិស្សបន្តការរៀនសូត្រ ដោយមិនចាំបាច់ទៅរៀននៅទីរួមខេត្តមណ្ឌលគិរីមានចម្ងាយរហូតជាង៦០គីឡូម៉ែត្រ។
ក្រោយលោកមេឃុំជួបជាមួយគ្រូទាយ គ្រូបានប្រាប់ឲ្យរៀបចំសង់ខ្ទម សែនសំណែនឲ្យអ្នកតាម្ចាស់ទឹកម្ចាស់ដី ដើម្បីសុំសុខសប្បាយ។

ជុំវិញបញ្ហានៃការដួលសន្លប់របស់សិស្សនេះប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី លោក ទុយ ស្រស់ ឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យសិស្សសាលាដួលសន្លប់នៅស្រុកកែវសីមា បណ្ដាលមកពីមូលហេតុចំនួន៣ ទី១៖ ពាក់ព័ន្ធទៅនិងអាកាសធាតុក្ដៅខ្លាំង បណ្ដលឲ្យកង្វះខ្យល់ដកដង្ហើម ទី២៖ ទាក់ទងនិងការរៀនសូត្ររបស់កូនសិស្សទាំងអស់នេះ ដោយប្រឹងរៀនជ្រុលម៉ោង និងទី៣៖ បណ្ដាលមកពីអារម្មណ៍ភិតភ័យពេលឃើញសិស្សដូចគ្នាដួលសន្លប់ជាបន្តបន្ទាប់។

លោក ទុយ ស្រស់បន្តទៀតថា ការខំប្រឹងរៀនជ្រុលម៉ោង ព្រមទាំងការហូបចំណីអាហារមិនទៀងពេល បណ្ដាលឲ្យសិស្សសាលាទាំងនេះអស់កម្លាំង រួមផ្សំនិងអារម្មណ៍ភ័យខ្លាចផង បណ្ដាលខ្វះជាតិស្ក ទើបសិស្សទាំងនោះសន្លប់បែបនេះ ។

បច្ចុប្បន្នសិស្សទាំងនេះមានសុខភាពប្រសើរឡើងវិញហើយមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ ក្រុមការងារកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀតចំពោះករណីសិស្សដួលសន្លប់នេះ។
ក្នុងចំណោម ស្រុក ៤ -ក្រុង១នៅខេត្តមណ្ឌលគិរី សម្រាប់ស្រុកផ្សេងៗពុំមានករណីសិស្សដួលសន្លប់នោះទេ មានតែនៅស្រុកកែវសីមា បានកើតឡើងចំនួន២លើកមកហើយក្នុងខែមករាដើមឆ្នាំ២០២០នេះ ដែលករណីទី១កើតឡើង នៅថ្ងៃ ២៣ ខែមករា សិស្សបានដួលសម្លប់ចំនួន ១០នាក់ធ្ងន់២នាក់ ហើយនៅថ្ងៃទី២៧ខែមករា ឆ្នាំ២០២០ ជាករណីទី២ មានសិស្សស្រីដួលសន្លប់ចំនួន១៤នាក់ សភាពធ្ងន់ធ្ងរ ៣នាក់ សរុបទាំងពីរលើកនេះមានសិស្សវិទ្យាល័យសិស្សសាលាវិទ្យាល័យហ៊ុនសែន កែវសីមាដួលសម្លប់ចំនួនដល់២៤នាក់ហើយ។

ទោះជាមានការបញ្ជាក់ពីគ្រូពេទ្យថាមានចំនួនតែ២៤នាក់ ប៉ុន្តែស្ថានភាពបែបនេះ បាន​អូសបន្លាយរយៈពេលជិត១ខែកន្លងមកហើយ គឺគិតចាប់ពីដើមខែមករាមកម្លេះ នេះតាម​ការបញ្ជាក់ពីសិស្សនិងគ្រូក្នុងវិទ្យាល័យខាងលើ។

ការព្រេនបានបញ្ចប់រួចរាល់ ប៉ុន្តែគេនិងរង់ចាំមើលថា តើមកពីខុសអារុក្ខអារក្សអ្នកតាឬបញ្ហាសុខភាបអោយពិតប្រាកដទៅ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...